វប្បធម៌ ជំនឿ
ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាឱកាសពិសេសដែលអាចនាំមកនូវសិរីសួស្ដីដល់ប្រជាជន តែក៏អាចនាំយកសំណាងមិនល្អ ប្រសិនបើធ្វើខុសត្រណមមួយចំនួន។
តើមានត្រណមអ្វីខ្លះ ដែលជនជាតិចិនអនុវត្តដើម្បីបញ្ចៀសគ្រោះ?
១. ហាមនិយាយពាក្យអវិជ្ជមាន

ពាក្យទាំងឡាយណាដែលមានអត្ថន័យអវិជ្ជមានត្រូវបានហាមឃាត់! ពាក្យទាំងនោះរួមមាន ស្លាប់ ឈឺ ទទេ ខ្មោច ក្រ បែកបាក់ សម្លាប់ និងច្រើនទៀតឲ្យតែន័យមិនល្អ។ ហេតុផលដោយសារពាក្យអវិជ្ជមាននឹងធ្វើឱ្យខ្លួនឯង ក៏ដូចជាមនុស្សជាទីស្រឡាញ់ទទួលបានតែសំណាងអាក្រក់ ដូចពាក្យពោលដូច្នោះដែរ។
២. ហាមបែកកែវឬកញ្ចក់

អ្វីមួយបែកនៅក្នុងផ្ទះនឹងធ្វើឱ្យទំនាក់ទំនងព្រាត់ប្រាស់ ប្រេះឆា ឬបាត់បង់សំណាង។ បើសិនចានឬកែវធ្លាក់បែកក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មី គេត្រូវប្រមូលអំបែងរុំជាមួយក្រដាសក្រហម រួចនិយាយសុំសេខក្ដីសុខ និងសុវត្ថិភាព។ បន្ទាប់ពីចូលឆ្នាំថ្មីចប់ គេខ្ចប់វាបោះទៅក្នុងបឹងឬទន្លេ។
៣. ហាមសម្អាតឬចោលសំរាម

មុនបុណ្យចូលឆ្នាំមកដល់ ជនជាតិចិន រមែងសម្អាតផ្ទះសម្បែងពួកគេជានិច្ច។ វាជាអត្ថន័យនៃការបោសចោលសំណាងអាក្រក់ទាំងពួង។ ប៉ុន្តែក្នុងអំឡុងពេលនៃការប្រារព្ធពិធីមកដល់ ការសម្អាតឬបោសជូតក្លាយទៅជាបម្រាមវិញ។ ការសម្អាត បោសជូត បោះចោលសំរាមប្រៀបដូចយកសំណាងទៅក្រវាត់ចោលដូច្នោះដែរ។ ដូច្នេះគេរមែងទុកសំរាម ហើយបោះវាចោលបន្ទាប់ពីថ្ងៃទី ៥ នៃពិធីបុណ្យ។ ស្រដៀងគ្នានេះដែរ ការងូតទឹកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ត្រូវបានហាមប្រាមដូចគ្នា។
៤. ហាមប្រើកន្ត្រៃ កាំបិត ឬវត្ថុមុតស្រួចផ្សេងទៀត

គេជឿថា វត្ថុមុតស្រួច អាចកាត់ទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់គេបាន។ នេះហើយជាមូលហេតុដែលហាងកាត់សក់ ៩៩% ត្រូវបិទក្នុងអំឡុងពេលថ្ងៃចូលឆ្នាំថ្មី។ រីឯការកាត់សក់ក៏ត្រូវបានហាមប្រាមដែរ រហូតដល់ពិធីបុណ្យចប់សព្វគ្រប់។
៥. ហាមទៅលេងសាច់ញាតិខាងប្រពន្ធ

ប្រពៃណីជនជាតិ កូនក្រមុំត្រូវផ្លាស់ទៅរស់នៅផ្ទះកូនកំលោះ បន្ទាប់ពីរៀបការរួច ហើយនាងនឹងប្រារព្ធពិធីចូលឆ្នាំជាមួយសាច់ថ្លៃ។ ការវិលទៅផ្ទះឪពុកម្តាយនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី មានន័យថា នាងមានបញ្ហាជីវិតអាពាហ៍ពិពាហ៍ ហើយវាអាចនាំមកនូវគ្រោះអាក្រក់ដល់គ្រួសារផងដែរ។ យ៉ាងណាមិញ ស្វាមីភរិយាអាចទៅលេងសាច់ញាតិខាងប្រពន្ធ ក៏ដូចជាអំណោយជូនពួកគាត់បាននៅថ្ងៃទី ២ ។
៦. ហាមទារបំណុល

ពេលចូលឆ្នាំ ជាពេលរីករាយដែលមនុស្សគ្រប់គ្នាត្រូវប្រារព្ធវាឡើងដោយគ្មានការព្រួយបារម្ភនានា។ ប្រសិនបើមានអ្នកមកគោះទ្វារទារសំណង ទាំងម្ចាស់និងកូនបំណុលនឹងជួបលាភអាក្រក់ទាំងសងខាង។ ទោះយ៉ាងណា ត្រណមនេះនឹងផុត ក្រោយថ្ងៃទី ៥ នៃពិធីបុណ្យ។ រីឯការខ្ចីប្រាក់ក៏ត្រូវបានហាមផងដែរ។
៧. ចៀសវាងការវាយតប់និងយំ

លុះត្រាតែកាលៈទេសៈទ័លបំផុត ទើបអាចយំបាន បើពុំនោះគេចៀសបំផុតយំយែកពេលចូលឆ្នាំថ្មី (ចំពោះកុមារយំ ជាករណីលើកលែង) ។ ដោយឡែកកាវាយតប់នានា មិនថាក្មេងចាស់ ជាត្រណមដាច់ខាត ព្រោះធ្វើឲ្យជីវិតក្នុងឆ្នាំថ្មីមិនរលូន។
៨. ចៀសវាងប្រើថ្នាំ

ជនជាតិចិនតែងតែព្យាយាមមិនលេបថ្នាំដាច់ខាត នៅរដូវចូលឆ្នាំ ដើម្បីកុំឱ្យពួកគេឈឺពេញ ១២ ខែបន្ទាប់។ រីឯបម្រាមផ្សេងទៀតរួមមាន មិនជួបគ្រូពេទ្យ មិនធ្វើការវះកាត់ និងមិនពិនិត្យសុខភាព។ល។
ទោះជាបែបនោះក្ដី ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ឬឆ្លងជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ភ្លាមៗ នោះសុខភាពនិងសុវត្ថិភាពត្រូវតែព្យាបាល មុនគិតលើតំណម។
៩. ហាមឲ្យពរឆ្នាំថ្មីដល់នរណាម្នាក់ដែលមិនទាន់ក្រោក
ការឲ្យពរឆ្នាំថ្មី ជាប្រពៃណីដែលបានអនុវត្តជាយូរលង់។ ប៉ុន្តែមុនឲ្យពរ ត្រូវឱ្យអ្នកទទួលក្រោកពីគេងសិន។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវដេកលើគ្រែពេញមួយឆ្នាំ។ ចំណែកប្រាប់នរណាម្នាក់ឱ្យឆាប់ភ្ញាក់ ក៏មិនគួរធ្វើដែរ ព្រោះជីវិតគេនឹងមមាញឹកជាមួយការងារពេញមួយឆ្នាំដូចគ្នា។
១០. ការជូនអំណោយ

ចូលឆ្នាំថ្មី ជាពេលជូនអំណោយ តែអំណោយមួយចំនួនត្រូវបានហាមប្រាម។ នាឡិកាគឺជាអំណោយដ៏អាក្រក់បំផុត ព្រោះវាប្រៀបទៅនឹងសូរសំឡេងនៃការគោរពសព ។ រីឯផ្លែសារីប្រេះ តំណាងឲ្យការបែកបាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ chinesenewyear
ចុចអាន៖ មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន
ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាងដែលជនជាតិចិនជឿថានាំសំណាងនៅថ្ងៃចូលឆ្នាំថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


