វប្បធម៌ ជំនឿ
យល់សប្ដិឃើញមានកូន មិនថាប្រុសឬស្រី អត្ថន័យយ៉ាងណា?
មានគូស្នេហ៍ជាច្រើន ក្រោយរៀបការហើយរស់នៅជាមួយគ្នាមួយរយៈ ប្រាកដជាចង់បានកូននឹងគេ រហូតគេងយល់សុបិនឃើញមានបុត្រថែមទៀត។ ប៉ុន្តែយ៉ាងណា ការយល់សុបិនឃើញក្មេងឬមានកូនក្នុងដៃ សុទ្ធតែមានអត្ថន័យល្អនិងអាក្រក់មករួមគ្នា ដោយផ្អែកលើរូបភាពក្នុងសប្តិ។ មិនថាជាកូនស្រីឬកូនប្រុស ប្ដីប្រពន្ធជាច្រើន ប្រហែលជាឆ្ងល់ថាតើសុបិននឹងក្លាយជាការពិតឬអត់? គ្រូណុប សូមនាំមកជូននូវសុបិនចង់មានកូនដូចខាងក្រោម។
សុបិនចង់បានកូន២នាក់ សម្រាប់អ្នកដែលនៅលីវ ជីវិតក្នុងអំឡុងពេលនេះនឹងត្រូវទទួលរងនូវចោរកម្ម ហើយនឹងមានការឈ្លោះប្រកែកគ្នានៅក្នុងផ្ទះ នាំឲ្យសុខភាពផ្លូវចិត្តខ្សោយ។ ប៉ុន្តែសម្រាប់គូស្នេហ៍ដែលរៀបការរួច នឹងមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច។ ចំណែកនៅក្នុងលក្ខខណ្ឌនៃការងារ ក្នុងអំឡុងពេលនេះ មិនមានឱកាសឡើងតំណែងឡើយ ប៉ុន្តែអ្នកប្រកបរបររកស៊ីជួញដូរ មានឱកាសវិនិយោគ និងជោគជ័យវិញ។

សុបិនចង់បានកូន ៣ នាក់ ក្នុងអំឡុងពេលនេះអ្នកនឹងបាត់បង់ស្នេហា ទ្រព្យសម្បត្តិនិងលុយកាក់នៅក្នុងផ្ទះ។ ចំណែកអ្នកនៅលីវវិញ ពុំមានអ្វីចម្លែកឬរឿងកើតឡើងនោះទេ។ ចំណែកអ្នករៀបការ អាចមានបញ្ហាស្នេហា។ ដោយសារតែអារម្មណ៍របស់ម្ខាងៗមិនព្រមស្ដាប់គ្នាសោះ។ មួយវិញទៀត អ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត អំពីការវិនិយោគ ព្រោះអាចខាតលុយកាក់ធំ។
សុបិនឃើញមានកូនប្រុសមួយ ក្ដីសុបិននេះនឹងក្លាយជាការពិត ដែលមានន័យថា អ្នកនឹងមានកូនដូចការរំពឹងទុកហើយជីវិតស្នេហាកាន់តែរលូនទៅមុខ។ ដោយឡែកសម្រាប់អាជីវកម្ម នឹងកាន់តែកាក់កប មានភ្ញៀវចេញចូលឥតដាច់ បើនិយាយពីរឿងហិរញ្ញវត្ថុ ការធ្វើការជាមួយនរណាម្នាក់ នឹងត្រូវបានទទួលយកដៃ១០។ ប៉ុន្តែត្រូវប្រយ័ត្នពាក្យសម្ដីរបស់អ្នក ហើយប្រយ័ត្នក្នុងការចាយលុយខ្លះដែរ។
សុបិនចង់បានកូនប្រុស២នាក់ ក្នុងអំឡុងពេលនេះ អ្នកត្រូវបានទាក់ទងដោយសាច់ញាតិឆ្ងាយ និងមិត្តភក្តិ ឬអាចនឹងមានការជួបជុំមិត្តថ្មី ពីដីឆ្ងាយ។ ចំណែកអ្នកនៅលីវ អាចជួបគូជីវិតដែលកំពុងរង់ចាំយូរ។ សម្រាប់អ្នករៀបការឬមានដៃគូហើយត្រូវមើលថែគ្នាឲ្យមែនទែន ព្រោះពេលនេះមានជនទី៣ កំពុងចង់ជ្រៀតជ្រែកស្នេហារបស់អ្នកហើយ។ ចំពោះអ្នក បំពេញការងារប្រចាំថ្ងៃ អាចមានបញ្ហាជាមួយមិត្តរួមការងារ។
សុបិនចង់បានកូនស្រី សុបិននេះបញ្ចាក់ថា នាពេលខាងមុខអ្នកនឹងមានការធ្វើដំណើរផ្លូវឆ្ងាយ ចំពោះសេចក្តីស្នេហាកំលោះក្រមុំដែលស្រលាញ់គ្នាយូរនឹងត្រូវរៀបការឆាប់ៗ។ ក្នុងអំឡុងពេលនេះ ប្រហែលជាត្រូវប្រយ័ត្នក្នុងការចំណាយបន្តិច អាចមានមនុស្សចង់បន្លំ ហើយវិនិយោគលឿនពេក នឹងខាតបង់ពុំខាន។

សុបិនបីកូនលើដៃ ត្រូវប្រយ័ត្នក្នុងការចំណាយលុយ និងប្រុងប្រយ័ត្នបន្ថែមជាមួយនឹងអារម្មណ៍របស់អ្នក។ សម្រាប់អ្នកដែលមានគូ ប្រយ័ត្នចំពោះដៃគូរបស់អ្នកពីការលាក់កំបាំង ឬមិនស្មោះត្រង់។ ចំណែកបញ្ហាហិរញ្ញវត្ថុនឹងមាននរណាម្នាក់ជួយ។ ចំពោះការងារដែលនឹងទទួលបានជោគជ័យត្រូវការការអត់ធ្មត់ និងការព្យាយាមបន្ថែមទៀត៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?
ចុចអាន៖សុបិន ១៩ ប្រភេទនេះ ចាស់ៗជឿថា ដូចមានគេយកមាសប៉ុនដូងទុំមកឲ្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


