Connect with us

វប្បធម៌ ជំនឿ

មហោស្រពល្ខោនបាសាក់ ២០២២ បំផុសវប្បធម៌ជាតិ នាសម័យសកលភាវូបនីយកម្ម

បានផុស

នៅ

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទី នាយកដ្ឋានសិល្បៈទស្សនីយភាព លើកឡើងថា ការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២” ស្របពេលដែលទម្រង់សិល្បៈល្ខោនបាសាក់ និង ទម្រង់សិល្បៈបុរាណខ្មែរផ្សេងៗទៀត កំពុងថមថយនៃការគាំទ្រពីមហាជនគ្រប់ស្រទាប់ថ្នាក់ នាសម័យសកលភា វូបនីយកម្មនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈាង ឆដាភ័ក្ត្រ ថ្លែងថា លោកមានក្តីសោមនស្សរីករាយ​ក្រៃលែងដែលទទួលបានការអនុញ្ញាត ដើម្បីរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ នេះ ដើម្បីចូលរួមថែរក្សា លើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សំដៅរួមចំណែក​អភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។

លោក ឈាង ឆដាភ័ក្ត្រ មានប្រសាសន៍ថា៖ “ជាពិសេស គាំទ្រ និងលើកទឹកចិត្តដល់សិល្បករល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុល ឡើងវិញ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពី ទម្រង់ល្ខោនបាសាក់”។

ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព រូបនេះបញ្ជាក់ថា ទាំងក្រុមការងាររៀបចំមហោស្រព មន្ទីរវប្បធម៌រាជធានី-ខេត្ត អង្គការ សមាគមន៍ និងក្រុមល្ខោនបាសាក់ បានខិតខំព្យាយាមចូលរួមចំណែក យ៉ាងសកម្ម ការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២នេះ សំដៅធ្វើយ៉ាងណាឱ្យមហោស្រព​ដ៏សំខាន់​នេះនៅតែបន្តសកម្មភាពបានទៅដោយរលូន។

លោក ឈាង ឆដាភ័ក្ត្រ មានប្រសាសន៍បន្តថា៖ “តាមរយៈការខិតខំប្រឹងប្រែងកន្លងមក និងការរួបរួមសាមគ្គីគ្នា​រវាងគ្រប់ភាគី ដែល​បានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យគណៈកម្មការរៀបចំមហោស្រព និងក្រុមល្ខោនបាសាក់ផ្ទាល់ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មី ក្នុងការបន្តការថែរក្សាសិល្បៈល្ខោនបាសាក់នេះឱ្យ​នៅតែមាន​សកម្មភាព​សម្តែង និងធ្វើយ៉ាងណាឱ្យកាន់តែមានភាពល្បីល្បាញលើថ្នាក់ជាតិ និងអន្តរជាតិ”។

លោក ឈាង ឆដាភ័ក្ត្រ បានឱ្យដឹងថា គណៈកម្មការរៀបចំមហោស្រព បានទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងសរុបចំនួន ១០ ក្រុម មកពីបណ្តារាជធានី-ខេត្ត ដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ កែប ​និងបន្ទាយមានជ័យ។ លក្ខខណ្ឌប្រឡងគឺ ក្រុមល្ខោនបានសាក់នីមួយៗត្រូវថតជាវីដេអូសកម្មភាពសម្តែងល្ខោន បាសាក់របស់ក្រុមខ្លួន រយៈ​ពេល ​១៥-៣០​នាទី ផ្ញើជូនមកគណៈកម្មការ​រៀបចំមហោស្រព។ អនុគណៈ​កម្មការមេប្រយោគ បានពិនិត្យវាយតម្លៃ និងបានជ្រើសរើសស្នាដៃចំនួន ៥ក្រុម ដើម្បីចូលរួមក្នុង វគ្គ ផ្តាច់ព្រ័ត្រ។ ក្រុមល្ខោនបាសាក់ចំនួន ៥ក្រុម តម្រូវឱ្យចូលរួមប្រកួតដោយ​ផ្ទាល់ នៅរោងសំដែងនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ប្រារព្ធពិធីបើក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ រោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈមេប្រយោគ  លោកគ្រូ អ្នកគ្រូ សិល្បករ ល្ខោនបាសាក់ និងទស្សនិកជន ដែលមកពីបណ្តារាជធានី-ខេត្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រែក១១កន្លែង​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវទឹកទន្លេមេគង្គហូរចូលបណ្តេីរៗហេីយ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញឃាត់ខ្លួនមនុស្ស១៤៩នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលករខ្មែរ១៦នាក់ ត្រូវបានបញ្ចូនមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច បង្ក្រាបទីតាំងបង្កប់បទល្មើសឆបោកតាមអនឡាញ ឃាត់ជនជាតិចិន៣នាក់ និងដកហូតវត្ថុតាំងមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចែករំលែកបទពិសោធក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គម ដល់គណៈប្រតិភូនៃប្រទេសឡាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

សន្តិសុខសង្គម២២ ម៉ោង មុន

CMAC រកឃើញអាវុធវែង៥២ដើមកប់ទុកក្នុងដីបម្រើឲ្យសមរភូមិកាលពីសម័យសង្គ្រាម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ

Sokha Hotels

ព័ត៌មានពេញនិយម