Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការបញ្ចៀសសត្វប្រចៀវ នោម-ជុះ ប៉ះពាល់ប្រាសាទអង្គរវត្ត

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការបញ្ចៀសសត្វប្រចៀវ នោម-ជុះ ប៉ះពាល់ប្រាសាទអង្គរវត្ត ដោយបានដាក់សំណាញ់ការពារសត្វប្រចៀវទាំងនោះកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។ នេះតាមការផ្ដល់ព័ត៌មានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃនេះ។

រូបភាព៖ ហាប់ គឹមអាន/យី សុថា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត​ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។

លោក សយ សុភារិន្ទ មានប្រសាសន៍បន្តថា ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងបញ្ចេញលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផងនោះ ទើបក្រុមការងារបន្តអនុវត្តវិធានការទប់ស្កាត់បញ្ហានេះទៀត។

គួរបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះមានប្រវែងសរុបមានចំនួន ១៦0 ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម