វប្បធម៌ ជំនឿ
ស្រោមសំបុត្រក្រហម (អាំងប៉ាវ) ក្នុងក្ដីសុបិន បញ្ជាក់យ៉ាងដូច្នេះ
ប្រសិនបើជនជាតិអាស៊ី យល់សប្តិឃើញស្រោមសំបុត្រក្រហមក្នុងក្តីសុបិន មួយរយភាគរយ ទាក់ទងនឹងប្រាក់ខែ ប្រាក់រង្វាន់ ឬការទន្ទឹងរង់ចាំអំណោយឆ្នាំថ្មីជាសាច់ប្រាក់។

អត្ថន័យនៃស្រោមសំបុត្រពណ៌ក្រហម (អាំងប៉ាវ) ក្នុងក្តីសុបិន បង្ហាញប្រាប់ជាមុនថា ព្រឹត្តិការណ៍រីករាយ ហើយនឹងមានសំណាងកំពុងកៀកមកដល់៖
សុបិនខ្លួនឯង ឲ្យអាំងប៉ាវទៅកាន់អ្នកដទៃ ដាស់តឿនឲ្យមានគម្រោងចំណាយណាសមហេតុផល ព្យាយាមនិងសន្សំសំចៃឡើងវិញ។
សុបិនឃើញនរណាម្នាក់ ផ្តល់ឲ្យអាំងប៉ាវមកយើង មានន័យថា ត្រូវបានគេកោតសរសើរ និងទទួលស្គាល់ឲ្យតម្លៃខ្ពស់ពីអ្នកដទៃ។

សុបិនថាមាននរណាម្នាក់ ប្រគល់ស្រោមសំបុត្រក្រហម ហើយអ្នកព្រមទទួលបង្ហាញថាអ្វីៗនឹងរលូនតាមក្តីប្រាថ្នា។
មនុស្សវ័យកណ្តាល សុបិនទទួលបានអាំងប៉ាវក្រហម បង្ហាញថា សំណាងនៅមានស្ថេរភាព ហើយអ្វីៗនឹងដំណើរការទៅមុខជាលំដាប់បន្តិចម្តងៗ តាមគម្រោង។
សុបិននរណាម្នាក់ ផ្តល់ឲ្យអ្នកនូវកញ្ចប់ពណ៌ក្រហម គឺជាប្រផ្នូលល្អដែលអ្នកនឹងត្រូវបានទទួលស្គាល់និងបានការវាយតម្លៃ កោតសរសើរពីអ្នកដទៃ ទទួលបានទំនុកចិត្តទាក់ទងនិងការធានាលើខ្លួនឯង។

នៅក្នុងវប្បធម៌ចិនក្តីសុបិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិកំពូលតារាវិទូម្នាក់ ដែលមានឈ្មោះថា ចូវុង។ សៀវភៅវចនានុក្រមសុបិន ដ៏ពេញនិយមរបស់ចូវុង បានឆ្លងកាត់តាំងពីរាប់ពាន់ឆ្នាំមុនមកនោះ ក៏ចាត់ថ្នាក់ក្តីសុបិន្តចេញជា ៧ ប្រភេទ ដែលមនុស្សយើងតែងតែមានក្នុងពេលគេង។
ដោយមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ សៀវភៅសុបិន្តរបស់ចូវវុង មានការពេញនិយមនៅក្នុងប្រទេសចិន ក៏ដូចជាសហគមន៍ចិននានា សម្រាប់ភាពទស្សទាយដ៏ពូកែរបស់ខ្លួន ក្នុងការពន្យល់អំពីក្តីសុបិន ខុសៗគ្នាជាពិសេសអ្វីដែលប្លែក។ សៀវភៅនោះចែងផងដែរថា សុបិន មានទំនាក់ទំនងជិតស្និទ្ធ ជាមួយស្ថានភាពសុខភាពផ្លូវចិត្ត ឬភព្វព្រេងវាសនាអ្នកនោះផ្ទាល់៕
គ្រូ ឯម
ចុចអាន៖ជំនឿមិនធ្លាប់ដឹងអំពីអាំងប៉ាវ ឬស្រោមសំបុត្រក្រហម ក្នុងប្រពៃណី ចិន
ចុចអាន៖ហូបអាហារ និងផ្លែឈើនេះ ក្នុងថ្ងៃចូលឆ្នាំ ដូចនាំលាភសំណាងពេញមួយឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


