វប្បធម៌ ជំនឿ
ព្រឹទ្ធាចារ្យ វ័យ ៧១ឆ្នាំ អ្នកជួសជុលប្រាសាទឥដ្ឋបុរាណ ៣ជំនាន់
លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម មានវ័យ ៧១ឆ្នាំ គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើន នៅខេត្តសៀមរាប។ នេះបើតាមការផ្ដល់ព័ត៌មានដោយ អាជ្ញាធរជាតិអប្សរា។

ស្ថិតក្នុងក្នុងឯកសណ្ឋាន និងមានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរ និយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណ រយៈពេល ២៩ឆ្នាំហើយ ពោលគឺតាំងតែពី ឆ្នាំ១៩៩៤។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រលាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណដែរ។

ម្យ៉ាងទៀត ការជួសជុលប្រាសាទនេះក៏ជាការបន្តពីជីតា ឪពុករបស់គាត់ ហើយក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេស តាំងពីឆ្នាំ១៩៩៤ មកដែរ។ ក្នុងរយៈពេលជាង ២៩ឆ្នាំមកនេះ លោកព្រឹទ្ធាចា្យបានបំពេញការងារជួសជុលប្រាសាទឥដ្ឋដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។ល។

ជាការចែករំលែកព័ត៌មាន លោកព្រឹទ្ធាចារ្យបានលើកពីវិធីសាស្ត្រ នៃការជួសជុល និងការតភ្ជាប់ប្រាសាទឥដ្ឋដោយរៀបរាប់ថា ការជួសជុលប្រាសាទបុរាណដែលធ្វើអំពីឥដ្ឋនីមួយៗ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រូវសិក្សាពីទិស ឬជ្រុងរបស់ឥដ្ឋ ថាតើ មានចំណុចណាខ្លះដែលក្រៀកចេញ ឬស្រុតចុះ ត្រូវមើលឱ្យច្បាស់លាស់ដុំឥដ្ឋមួយណាដែលខូចខាតត្រូវដកចេញ និងមួយណាត្រូវទុកវាដើម្បីធ្វើការជួសជុលជាដើម។

ចំណែកលក្ខណៈនៃការតភ្ជាប់ឥដ្ឋទៀតសោត មុនដំបូង គឺត្រូវកោសកម្ទេចដី សម្អាតឫសឈើ កម្ទេចរួចហើយលាងទឹកឱ្យស្អាតដោយត្រូវមើលកម្រាលឥដ្ឋ ឥដ្ឋនេះមានកម្រាស់ប៉ុណ្ណា ជួនកាលឥដ្ឋខ្លះមានកម្រាស់ ២ហ៊ុន ៣ហ៊ុន ៤ហ៊ុន រួចហើយត្រូវដាប់កម្រាស់ឥដ្ឋឱ្យស្មើៗគ្នា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ