Connect with us

សេដ្ឋកិច្ច

​គយចិនអនុញ្ញាត​ឱ្យ​កម្ពុជានាំចូល ទុរេនបង្កក និងកសិផលកែច្នៃមួយចំនួនទៀត​

បានផុស

នៅ

កម្ពុជា-ចិន ​ឯកភាព​ពន្លឿន​ការរៀបចំពិធីសារ​អនាម័យ ​និងភូតគាមអនាម័យ និង​និតិវិធីសម្រួល​ឱ្យ​នាំ​ចូលកសិផលខ្មែរមួយចំនួនទៀតទៅទីផ្សារចិនរួមមាន អង្ករសំរូប ផ្លែម្នាស់ ទុរេនបង្កក ផ្លែមៀន​សម្ងួត សំបុកត្រចៀកកាំ និងកសិផលកែច្នៃមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយលោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ នៃសារធារណរដ្ឋប្រជាមានិតចិន (GACC) ដើម្បីពិភាក្សាពីការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS) រវាងប្រទេសទាំងពីរ សំ​ដៅ​ពន្លឿន​ការ​បើក​ទីផ្សារ​ចិន​ដល់​ផលិតផល​កសិផលកម្ពុជាបន្ថែមទៀត។

​លោករដ្ឋមន្ត្រី ឌិត ទីណា ​បានចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្ដីពី «យន្តការ​សហប្រតិបត្តិ​ការ​សម្រាប់ការនាំចេញ និងនាំចូលចំណីអាហារ ដែលមានសុវត្ថិភាពសម្រាប់​ប្រទេសជា​សមាជិក​នៃ​ក្រប​ខណ្ឌ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្នុងឱកាសសន្និសីទលើកទី២ កាលពីថ្ងៃទី ១៤-១៥ ខែ​តុលា នៅទីក្រុងសៀងហៃ ប្រទេសចិន។

​យន្តការនេះ ​មានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចំណី​អាហារនៃបណ្ដាប្រទេស​ជា សមាជិក​ក្រោមការសម្របសម្រួល​របស់អគ្គរដ្ឋបាលគយ នៃសារធារណរដ្ឋប្រជាមានិតចិន (GACC) ​ហើយមានគោលដៅជំរុញ​ការបើកទីផ្សារកសិផល​ដែលមានសុវត្ថិភាព​ទៅបណ្ដាប្រទេសទាំងនោះ​ឱ្យកាន់តែទូលំទូលាយ ​ស្របតាមស្ដង់ដាអន្តរជាតិ។​

ក្រសួងកសិកម្ម ​អំពាវនាវឱ្យកសិករ និងវិស័យឯកជន​បន្តអនុវត្តកសិកម្មល្អ (GAP) និងការ​អនុវត្ត​ផលិតកម្មល្អ (GMP) ​លើការកែច្នៃ ​វេចខ្ចប់​ រក្សាទុក ​និងដឹកជញ្ជូន ​សំដៅរក្សាគុណភាព ​និង​សុវត្ថិភាពចំណីអាហារ ​ព្រមទាំងអនុវត្តតាម​នីតិវិធី​នៃប្រទេស​នាំចូល ​ដើម្បីបង្កើន​សក្ដានុពល​ទីផ្សារ​កសិក-ចំណីអាហារកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម