សេដ្ឋកិច្ច
បារាំងមានគម្រោងថតភាពយន្តឯកសារ បង្ហាញពីការអភិវឌ្ឍលើផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ជួបពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចដ៏អំណោយផល។
លោក ស៊ុន ចាន់ថុល ក៏បានពន្យល់បន្ថែមអំពីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ក្រុមអ្នកសារព័ត៌មានបារាំង បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងសម្បូរបែប ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ខ្លឹមសារជាក់ស្តែង និងស៊ីជម្រៅ នៃភាពយន្តឯកសាររបស់ពួកគេ ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាដល់ទស្សនិកជនអន្តរជាតិ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសបារាំង ក៏ដូចជាសហគមន៍អន្តរជាតិនានា។
ជាពិសេស អំពីការចូលរួមរបស់ភាគីបារាំងក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ។
ជំនួបនេះបានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងកំណែទម្រង់ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់តាំងពីដើមរៀងមក៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២៤ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


