សេដ្ឋកិច្ច
ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគថ្មី២ គឺរោងចក្រផលិតប្រេង និងរោងចក្រគ្រឿងតុបតែង មានទំហំទុនសរុប ១៥ លានដុល្លារ
ខេត្តព្រះសីហនុទទួលបានសំណើសុំវិនិយោគថ្មីចំនួន ២ គឺគម្រោងសាងសង់រោងចក្រផលិតប្រេងសម្រាប់ផលិតកៅស៊ូ និងក្រុមហ៊ុនផលិតគ្រឿងតុបតែងលម្អ សម្រាប់បុណ្យណូអែល ដែលមានទំហំទុនវិនិយោគសរុបជាង ១៥ លានដុល្លារ នឹងអាចបង្កើតការងារជាង ១ ពាន់កន្លែង។

ក្នុងនោះ គម្រោងរោងចក្រផលិតប្រេងផលិតកៅស៊ូ មានទុនវិនិយោគប្រមាណ ៧ លានដុល្លារ។ ចំណែកឯគម្រោងក្រុមហ៊ុនផលិតគ្រឿងតុបតែងលម្អ សម្រាប់បុណ្យណូអែល មានទំហំទុន ៨ លានដុល្លារ។
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាពនៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សំណើសុំគោលការណ៍វិនិយោគធ្វើរោងចក្ររបស់ក្រុមហ៊ុន ផលិតប្រេងផលិតកៅស៊ូ និងក្រុមហ៊ុនផលិតគ្រឿងតុបតែងលម្អ សម្រាប់បុណ្យណូអែល ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


