សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបានហក់ឡើងជាង ៥ ០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញជិតដល់ជាង ៥ ពាន់ដុល្លារ (៥០៤១) ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រនេះ នៅមុនពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិក ត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ខ្ពស់ដែលធនាគារកណ្ដាលអាមេរិក មានគោលដៅទម្លាក់មកនៅ ៣.៧៥% ខណៈអត្រាការប្រាក់ចាស់ឈរនៅ ៤% ដែលព័ត៌មាននេះ រុញច្រានឱ្យតម្លៃមាសកើនឡើង។
លោក ឡុង សំណាង បានបញ្ជាក់ថា នៅពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង វិនិយោគិនធំៗ និងធនាគារឯកជននៅលើពិភពលោកគិតថា មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាព ហើយនាំគ្នាសម្រុកទិញមាសទុក ដោះស្រាយនៅពេលប្រទេសរបស់ខ្លួនមានបញ្ហា ដែលនាំឱ្យមាសកើនឡើង។

គិតត្រឹមម៉ោង ៨ ព្រឹក តម្លៃមាសតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុងតម្លៃ ៥០៤ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


