ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ដល់ ១០០ ដុល្លារ/បារ៉ែល
តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងជាថ្មី សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (១២ មីនា) នេះ ដល់ ១០០ ដុល្លារ/បារ៉ែល ចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅបន្តតានតឹង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងអន្តរជាតិនាពេលអនាគត ម៉ាក Brent បានកើនឡើង ៨,១១ ដុល្លារ ឬ ៨,៨២% ដល់ ១០០ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក បានកើនឡើង ៧,៧២ ដុល្លារ ឬ ៨,៨៥% ដល់ ៩៤,៩៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជិត ១២០ ដុល្លារ/បារ៉ែល កាលពីថ្ងៃចន្ទ មុនធ្លាក់ចុះមកវិញជាបន្តបន្ទាប់មកជាង ៨០ ដុល្លារ/បារ៉ែល ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះ។ យ៉ាងណាមិញ ស្ថានភាពនៃជម្លោះមានការប្រែប្រួលជាប្រចាំ ដែលធ្វើឱ្យតម្លៃប្រេងឡើងចុះទៅតាមនោះដែរ។
ការហក់ឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងក្រោយមានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេងចំនួន ២ គ្រឿងរបស់អ៊ីរ៉ាក់លើដែនទឹកប្រទេសនេះ ដោយបង្កើនក្ដីបារម្ភបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រពែរ្ស ដែលរាំងស្ទះរួចស្រាប់ទៅហើយ ដោយសារតែអសុវត្ថិភាពនៅច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូន ២០% នៃតម្រូវការប្រេងប្រចាំថ្ងៃរបស់សកល។
អ្នកវិភាគទីផ្សារប្រេងបានប្រាប់រ៉យទ័រថា ការវាយប្រហាររបស់អ៊ីរ៉ង់ ហាក់ដូចជាការឆ្លើយតបខ្លាំងៗរបស់ប្រទេសនេះ ទៅកាន់ចំណាត់ការរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលប្រកាសភ្លាមៗអំពីការបញ្ចេញស្តុកប្រេងបម្រុងដ៏ធំ ដើម្បីកាត់បន្ថយតម្លៃប្រេងសកលដែលកំពុងហក់ឡើង។
IEA គ្រោងបញ្ចេញប្រេង ៤០០ លានបារ៉ែល ពីស្ដុកបម្រុងសកល ដោយសហរដ្ឋអាមេរិកនឹងរួមចំណែកច្រើនជាងគេដល់ប្រមាណ ១៧២ លានបារ៉ែល ពីស្ដុកបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់ខ្លួន។
យ៉ាងណាមិញ អ្នកវិភាគយល់ឃើញថា ការបញ្ចេញប្រេងក្នុងស្តុកនេះ គ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ដោយមិនអាចបំពេញតម្រូវការក្នុងបរិបទដែលការរាំងស្ទះនៅច្រកសមុទ្រហ័រមូហ្សជាប់គាំងរយៈពេលយូរបានទេ។ ពួកគេបន្តថា ទីផ្សារតម្លៃប្រេងបច្ចុប្បន្ន កំពុងប្រឈមមុខនឹងការប្រែប្រួលខ្លាំង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


