ព័ត៌មានអន្ដរជាតិ
រ៉យទ័រ៖ ចិនមិនបានបិទការនាំចេញប្រេងចម្រាញ់ទាំងស្រុងទេ គ្រាន់តែកាត់បន្ថយបរិមាណប៉ុណ្ណោះ
ប្រទេសចិនមិនបានហាមឃាត់ទាំងស្រុងលើការនាំចេញប្រេងចម្រាញ់នោះទេ ដោយគ្រាន់តែកាត់បន្ថយបរិមាណនាំចេញប៉ុណ្ណោះ ហើយប្រទេសដូចជាម៉ាឡេស៊ី និងអូស្រ្តាលីនៅតែទទួលបានការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យខាងវិស័យដឹកជញ្ជូន និងក្រុមហ៊ុនពាណិជ្ជកម្ម។

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយចិនបានរឹតត្បឹតលើការនាំចេញប្រេងចម្រាញ់នៅខែមីនា និងបន្តដល់ខែមេសា ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់ ដែលបណ្ដាលមកពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ទិន្នន័យពីក្រុមហ៊ុនតាមដានកប៉ាល់ដឹកប្រេង Vortexa បានបង្ហាញថា ចិនបានកាត់បន្ថយការនាំចេញប្រេងចម្រាញ់កាន់តែច្រើននៅខែមេសា ជាងខែមីនា។ ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែមេសា ចិនបាននាំចេញប្រេងម៉ាសូត ប្រេងសាំងឥន្ធនៈ និងប្រេងយន្តហោះ ប្រហែល ៣២០ ០០០ តោន ទៅកាន់ប្រទេសផ្សេងៗក្រៅពីទីក្រុងហុងកុង ដែលតួលេខនេះស្មើនឹង ១/៦ នៃបរិមាណដែលចិនបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូស្រ្តាលី និងហ្វីលីពីន ទទួលបានការផ្គត់ផ្គង់ពីចិន ២៣៤ ០០០ តោន នៅខែមេសា និងបណ្ដាប្រទេសអាស៊ីខាងត្បូងប្រមាណ ៨២ ០០០ តោន ដោយដឹកកាត់តាមសិង្ហបុរី។
បើតាមរ៉យទ័រ ចិនបន្តកម្រិតការនាំចេញនៅខែមេសា ដើម្បីប៉ះប៉ូវនឹងកម្សោយផលិតកម្មនៅរោងចក្រចម្រាញ់ប្រេងដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋ។ ការនាំចេញក្នុងបរិមាណតិចតួច នៅតែត្រូវបានអនុញ្ញាតសម្រាប់ប្រទេសក្នុងតំបន់ ដែលត្រូវការប្រេងឥន្ធនៈ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


