សេដ្ឋកិច្ច
ទុរេនបែកអន្លូង មិនទាន់ដល់ពេលប្រមូលផលផ្លូវការនោះទេ
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូងបានប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារទី ៥ ឧសភា ២០២៦ថា សហគមន៍ទុរេនបែកអន្លូង ពូជស្រាលដល់ហើយ រួមមានពូជ មូសាំងឃីង ភួងមុន្នី មានដល់ប្រមូលផលប្រហែល ៦០% ដែលបានប្រមូលផលចាប់តាំងពីថ្ងៃ ២០ ខែ មេសា ដែលមានចំនួន ២០ តោន លក់ឱ្យឈ្មួញចិន។

លោក ហេង ឆេងលី បញ្ជាក់ថា៖ «ចំណែកប្រភេទម៉ានថង នៅមុនចូលឆ្នាំខ្មែរ មានតិចតួចប្រមាណ ៣-៥ តោន ហើយមកដល់ថ្ងៃនេះ គឺទទួលទានអស់ហើយ។ ហើយទុរេនដល់ផ្លូវការ មិនទាន់ដល់ទេប្រហែល ថ្ងៃ ២០ ខែ ៥ នេះ អាចមានលក់តិចតួចហូរហែរ»។
ការអះអាងរបស់ប្រធានសហគមន៍ទុរេនបែកអន្លូង បានធ្វើឡើងបន្ទាប់ពីការចរាចរទុរេនជាច្រើននៅលើទីផ្សារ ដោយអះអាងថា ជាទុរេនមានប្រភពមកពីខេត្តកំពង់ចាម។
ប្រធានសហគមន៍ទុរេនបែកអន្លូងបានបន្ថែមថា ខេត្តកំពង់ចាម និងត្បូងឃ្មុំ អាចប្រមូលផលដំណាលគ្នា តែបើនៅតំបន់មាត់សមុទ្រអាចលឿនជាង ដូចស្រែអំបិល កំពត តែនៅរតនៈគិរី ក្រោយគេ។
លោក ហេង ឆេងលី អំពាវនាវឱ្យអាជីវករនាំចូល ពិចារណាពីពេលវេលាក្នុងការលក់ដូរ មិនគួរនាំចូលទុរេនពីប្រទេសជិតខាង ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយ និងមានរឿងអាស្រូវការប្រើសារធាតុគីមីហាមឃាត់ មកចែកចាយក្នុងស្រុកយើងនោះទេ។ សម្រាប់អ្នកទទួលទាន ត្រូវស្វែងរកប្រភពច្បាស់លាស់ដោយទទួលទានទុរេនក្នុងស្រុកជំនួសឱ្យទុរេននាំចូល។

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៤ ខែឧសភា ២០២៦ បានហាមអាជីវករ នាំចូល លក់ និងចែកចាយនូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


