ព័ត៌មានអន្ដរជាតិ
សង្រ្គាមអាមេរិក-អ៊ីរ៉ង់បង្កការខាតបង់ ២៥ ប៊ីលានដុល្លារ ដល់ក្រុមហ៊ុនជុំវិញពិភពលោក
ការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យក្រុមហ៊ុននានានៅជុំវិញពិភពលោកខាតបង់យ៉ាងហោចណាស់ ២៥ ប៊ីលានដុល្លាររួចទៅហើយ ហើយតួលេខនេះកំពុងបន្តកើនឡើង។

រាប់តាំងពីជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈ ក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី បានរងផលប៉ះពាល់ដោយសារតែកំណើនថ្លៃថាមពល ការរំខានលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបញ្ហាពាណិជ្ជកម្ម ដែលបណ្ដាលមកពីការបិទខ្ទប់ច្រកហ័រមូហ្សរបស់អ៊ីរ៉ង់។
ក្រុមហ៊ុនយ៉ាងហោចណាស់ ២៧៩ បាននិយាយថា សង្គ្រាមបានបង្ខំពួកគេឱ្យចាត់វិធានការការពារដើម្បីកាត់បន្ថយការខូចខាតផ្នែកហិរញ្ញវត្ថុ។ ជំហានទាំងនេះរួមមានការដំឡើងថ្លៃផលិតផល ការកាត់បន្ថយផលិតកម្ម ការបញ្ឈប់ភាគលាភ ឬការទិញភាគហ៊ុនមកវិញ ការផ្អាកការងាររបស់កម្មករ ការបន្ថែមថ្លៃប្រេងឥន្ធនៈ និងការស្នើសុំជំនួយបន្ទាន់ពីរដ្ឋាភិបាល។
ជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលជាបញ្ហាបន្តបន្ទាប់ពីកូវីដ១៩ និងសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី កំពុងកាត់បន្ថយការរំពឹងទុកពីដំណើរការល្អនៃអាជីវកម្មពេញមួយឆ្នាំ ២០២៦ ដោយគ្មានសញ្ញាច្បាស់ណាមួយថាវានឹងបញ្ចប់ភ្លាមៗនោះទេ។
លោក Marc Bitzer នាយកប្រតិបត្តិក្រុមហ៊ុន Whirlpool បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយការព្យាករប្រាក់ចំណូលពេញមួយឆ្នាំរបស់ខ្លួនរហូតដល់ពាក់កណ្ដាល ថា៖ «កម្រិតនៃការធ្លាក់ចុះនៃឧស្សាហកម្ម គឺស្រដៀងគ្នាទៅនឹងអ្វីដែលយើងឃើញអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកដែរ ហើយថែមទាំងធ្ងន់ធ្ងរជាងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចផ្សេងៗទៅទៀត»។
ក្រុមអ្នកវិភាគបាននិយាយថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ នឹងធ្វើឱ្យសមត្ថភាពដំឡើងថ្លៃរបស់ក្រុមហ៊ុនចុះខ្សោយ និងធ្វើឱ្យការចំណាយថេរពិបាកគ្រប់គ្រង ដែលដាក់សម្ពាធលើប្រាក់ចំណេញរបស់ពួកគេនៅត្រីមាសទី២ និងត្រីមាសបន្តបន្ទាប់។ កំណើនថ្លៃទំនិញក៏អាចជំរុញឱ្យអតិផរណាកាន់តែខ្ពស់ និងធ្វើឱ្យខូចខាតបន្ថែមទៀតដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ដែលខ្សោយរួចទៅហើយ។
គួរគូសបញ្ជាក់ថា ការបិទច្រកហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក បានធ្វើឱ្យតម្លៃប្រេងហក់ឡើងដល់ជាង ១០០ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់ជាងតម្លៃមុនសង្រ្គាមដល់ទៅ ៥០%។ ការបិទដដែល បានជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង កាត់បន្ថយការផ្គត់ផ្គង់វត្ថុធាតុដើម និងកាត់ផ្តាច់ផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់លំហូរទំនិញ។ ការផ្គត់ផ្គង់ជី អេល្យូម អាលុយមីញ៉ូម ប៉ូលីអេទីឡែន និងធាតុចូលសំខាន់ៗផ្សេងទៀត ត្រូវបានរងផលប៉ះពាល់៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


