Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ជំរុញឲ្យជប៉ុន​ហោះហើរត្រង់​មកកម្ពុជាឡើងវិញ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមនូវជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល បាន​ពិភាក្សាជាមួយលោក Norihiko ISHIGURO ប្រធាន និងជា​នាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី ០៩ ខែមិថុនា ២០២៦ នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន លើទិដ្ឋភាពសំខាន់ៗ​ជាច្រើនដូច​ជា ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់​បរិយា​កាស​វិនិយោគ​ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ ​និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជា​សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។​

ជំនួបនាព្រឹកនេះ ធ្វើឡើង ឆ្លុះបញ្ចាំងពីទំនាក់​ទំនងមិត្តភាព​ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ ​

ភាគីទាំងពីរបានឯកភាព ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួច​ជាពិសេស​​​គឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយ​ប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគ​មួយ​ប្រកប​ដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុង​ការរក្សា​វិនិយោគិនចាស់ និងទាក់​ទាញ​វិនិយោគិនថ្មីៗ បន្ថែមទៀតពីជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម