Connect with us

សន្តិសុខសង្គម

កូនបំណុល២នាក់ប្ដីប្រពន្ធដែលត្រូវម្ចាស់បំណុលប្ដឹងដាក់គុកមានសេរីភាពជួបជុំកូនវិញហើយ

បានផុស

នៅ

កូនបំណុល២នាក់ប្តីប្រពន្ធដែលរងបណ្តឹងពីម្ចាស់បំណុលប្ដឹងឲ្យជាប់ពន្ធនាគារ ពេលនេះបានត្រឡប់មកជួបជុំកូនៗវិញហើយ ពួកគាត់បានជឿជាក់លើប្រព័ន្ធយុត្តិធម៌ និងបានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្តតាកែវ មេធាវីតំណាង ក៏ដូចជាអ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការឃាត់ខ្លួនរយៈពេលជាង១០ថ្ងៃ ទីបំផុតកូនបំណុលត្រូវបានដោះលែងឱ្យមានសេរីភាពជួបជុំកូនវិញហើយ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោយមានការស៊ើបអង្កេតពីក្រសួងយុត្តិធម៌ និងលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ បើកការស៊ើបសួររួចមក។

សូមរំឮកថា កូនបំណុល ឈ្មោះ ធីដា រស់នៅភូមិត្រពាំងរុន ឃុំឧត្ដមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ បានទៅខ្ចីចងការប្រាក់ពីឈ្មោះ អេង សុខា ចំនួន២លានរៀល ដែលមានទីលំនៅ ភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយដើមប្រាក់ដំបូងចំនួន២លានរៀល ហើយត្រូវបង់ចុងក្នុងមួយថ្ងៃ ១៦មុឺនរៀល ដោយមិនឱ្យម្ដាយ រឺគ្រួសារបានដឹងឡើយ ហើយអាជ្ញាធរភូមិឃុំក៏មិនបានដឹងឮដែរ និងការដាក់បញ្ចាំប្លង់ក៏គ្មាន គឺលក្ខណៈចងការឯកជនស្ងាត់ៗតែម្ដង។ ស្រាប់តែកន្លងទៅថ្មីៗនេះ ខាងអធិការនគរបាលស្រុកត្រាំកក់ បានដាក់លិខិតកោះហៅទាំង២នាក់ប្ដីប្រពន្ធ ប្រពន្ធឈ្មោះ ធីដា អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងប្ដីឈ្មោះ ផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយប្រពន្ធដែលជាកូនបំណុល ឱ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ ដោយមានពាក្យបណ្ដឹង ពីឈ្មោះ អេង សុខា រស់នៅភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់។

ក្រោយពេលដែលពួកគាត់ចូលទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនៃអធិការស្រុករួចរាល់ហើយ  គាត់បានប្រាប់ម្ដាយឱ្យដឹងថា ខាងម្ចាស់បំណុល គេឱ្យពួកគាត់ផ្ដិតមេដៃ ទទួលស្គាល់ថា នៅជំពាក់ប្រាក់សរុប ៤៩លានរៀល។ ហេតុតែកូនបំណុល ខ្លាចគេប្ដឹងចាប់ដាក់គុក ក៏ព្រមផ្ដិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់៤៩លានរៀលនេះតែម្ដង។ បានរយៈពេល១០ថ្ងៃ ពួកគាត់បានទទួលលិខិតកោះហៅ ពីស្នងរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅ ចំនួន២នាក់ប្ដីប្រពន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាកសួរតាមពាក្យបណ្តឹង។

ក្រោយពេលសមត្ថកិច្ចបានសាកសួរពីរនាក់ ប្ដីប្រពន្ធរួចហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ហេីយក្រោយសាលាដំបូងបានសាកសួរចប់ ខាងសាលាដំបូងបានសម្រេចឃុំខ្លួន បណ្ដោះអាសន្ន រងចាំការសើបអង្កេត នៅពេលក្រោយ។ ដោយឡែកខាងសមត្ថកិច្ចវិញបញ្ជាក់ថា ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងសមត្ថកិច្ចជំនាញធ្វើទៅតាមនីតិវិធីច្បាប់ រឿងឆបោកប្រាក់ និងយោងទៅតាមភស្ដុតាងមួយចំនួនប៉ុណ្ណោះ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម