សេដ្ឋកិច្ច
ក្រសួងកសិកម្ម កំពុងប្រើយន្តការទាំងអស់នេះ ដើម្បីពង្រឹងគុណភាពដីទូទាំងប្រទេសកុំឱ្យធ្លាក់ចុះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែបន្តអនុវត្តកាតព្វកិច្ច ពង្រឹងគុណភាពដីកម្រិតថ្នាក់ជាតិ ទូទាំងប្រទេស និងអនុលោមតាមអនុសញ្ញាសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (UNCCD) រាជរដ្ឋាភិបាល។ បេសកកម្មរយៈពេលយូរ កំពុងត្រូវបានក្រសួងកសិកម្ម បន្តអនុវត្តន៍តាមកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (២០១៨-២០២៧)។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ «យន្តការសំខាន់ៗមួយចំនួន ក្នុងនោះគឺការពង្រឹងកិច្ចសហការអន្តរជាតិ ជាពិសេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មអភិរក្សតាមគោលការណ៍កសិ-អេកូឡូស៊ី»។

ឯកឧត្ដម បានពន្យល់លម្អិតថា៖ ចំពោះបច្ចេកវិទ្យា គឺក្រសួងប្រើប្រាស់យន្តការ “កសិកម្មអភិរក្សតាមគោលការណ៍កសិ-អេកូឡូស៊ី”។ យន្តការនេះ អាចអនុវត្តបានសម្រាប់ការដាំដុះដំណាំចម្ការ (ដីមិនលិចទឹក) ជួយបង្កើនផលិតភាពដី កែលម្អគុណភាពដី កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ថ្លៃដើម និងទប់ស្កាត់ការធ្លាក់ចុះគុណភាពដី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ពេលវេលា និងកម្លាំងពលកម្ម ព្រមទាំងបង្កើនភាពធន់របស់ប្រព័ន្ធផលិតកម្មដំណាំទៅនឹងការប្រែប្រួលអាកាសធាតុ។

បច្ចេកវិទ្យានេះ ត្រូវអនុលោមតាមគោលការណ៍ ៣សំខាន់ៗ រួមមាន៖
១- ការដាំដុះដោយមិនភ្ជួររាស់ដី
២- ការរក្សាឱ្យមានគម្របដីជាប្រចាំដោយមិនប្រើថ្នាំកសិកម្មគីមី (Biopesticides)
៣- ការដាំដុះដំណាំគម្របដី ដំណាំបង្វិល ហើយបច្ចេកវិទ្យានេះត្រូវការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មជាការចំបាច់។

យ៉ាងណាមិញ កសិករមិនទាន់ទទួលយកបច្ចេកវិទ្យានេះទៅអនុវត្តបានទូលំទូលាយនៅឡើយ ដោយហេតុ ថាការចូលរួមពីផ្នែកឯកជន លើការផ្តល់សេវាប្រើប្រាស់គ្រឿងយន្តកសិកម្ម សម្រាប់ការដាំគ្រាប់ស្ងួតលើដីមិនភ្ជួរ ការភ្ជួរលប់ដំណាំគម្របដីដើម្បីដាំដុះគ្រាប់ពូជដំណាំ និងការប្រមូលផលដំណាំនៅមានតិចតួច ហើយការផ្សព្វផ្សាយអំពីបច្ចេកវិទ្យានេះដល់តួអង្គពាក់ព័ន្ធពីសំណាក់ស្ថាប័នជំនាញក៏នៅមានកម្រិត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


