Connect with us

ព័ត៌មានជាតិ

ឆមាសទី១​ ឆ្នាំ២០២១ ទុន​បម្រុង​អន្តរជាតិរបស់កម្ពុជា បន្តស្ថិត​ក្នុង​កម្រិត​ខ្ពស់ ២០,៨​ ប៊ីលាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងសន្និបាត​បូកសរុបការងារឆមាសទី១ ​ឆ្នាំ ២០២១ ​កាលពីថ្ងៃទី២២​ ខែកក្កដា​ ២០២១ ធនាគារជាតិ​កម្ពុជា​បានបញ្ជាក់ថា​ នៅឆមាសទី១​ឆ្នាំ២០២១ នេះ សេដ្ឋកិច្ច​កម្ពុជា​បន្តទទួលរង​ឥទ្ធិពល​​ពីការរាលដាល​​នៃជំងឺ​កូវីដ-១៩​ ទាំងក្នុងស្រុក​និងតំបន់​ ដែលធ្វើឲ្យប៉ះពាល់​ដល់វិស័យ​ចម្បងៗ​​ដូចជា ​វិស័យ​ទេសចរណ៍​ កម្មន្តសាល ​និង វិស័យសំណង់​ តែកសិកម្ម​បន្តមាន​វឌ្ឍនភាពល្អ។​

ទោះបីយ៉ាងទុន បំរុងអន្តរជាតិរបស់កម្ពុជាគឺបន្តស្ថិតក្នុងកម្រិតខ្ពស់២០,៨ប៊ីលានដុល្លារដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាន់​បានប្រមាណជាង១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាបន្តមានស្ថិរភាពក្នុងរង្វង់ ៤,០៨៥ រៀលក្នុង១ ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាបដែលអាចគ្រប់គ្រងបានគឺ ២,៥%។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិញគឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធានាគារបានកើនឡើង ១៨% ,ឥណទានអតិថិជនមានកំណើន​២៣,៤% និងប្រាក់បញ្ញើអតិថិជនកើន ២០,៧% ។ ជាមួយគ្នានេះ ស្ថានភាពដើមទុនក៏មានភាព​រឹងមាំដោយ​អនុបាតសោធនភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ដោយឡែកអនុបាតឥណទាន មិនដំណើរការមានកម្រិតទាបគឺ២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការរៀបចំឥណទានឡើងវិញចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ៥,៥ ប៊ីលានដុល្លារ ។

ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) គឺជា​ទ្រព្យសម្បត្តិ​របស់​ប្រទេសមួយ​ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុ ទុក​ប្រើប្រាស់​ក្នុងករណី​ចាំបាច់ ដូចជា ការផ្តល់​ហិរញ្ញប្បទាន​​ដល់​ជញ្ជីងទូទាត់ ប្រសិនបើ​មាន​តម្រូវការ​, ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​ការរក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​និង​សេដ្ឋកិច្ចជាតិ​ ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទី មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ២ ម៉ោង មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម