Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានច្រានចោលការអំពាវនាវរបស់បក្សប្រឆាំងឱ្យមានការស៊ើបអង្កេតពិសេសលើការចោទប្រកាន់ពាក់ព័ន្ធនឹងភរិយា និងមន្ត្រីកំពូលរបស់លោកពាក់ព័ន្ធការទទួលបានកាបូបប្រណីត Christian Dior ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីគណបក្សរបស់លោក​ Yoon បានរងបរាជ័យយ៉ាងបាក់មុខនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះហាក់ដូចជាក្រពុលមុខជាមួយបញ្ហាប្រឈមផ្នែកនយោបាយដ៏ធំបំផុតរបស់លោក ខណៈគណបក្សប្រឆាំងនឹងឡើងគ្រប់គ្រងរដ្ឋសភារហូតដល់ឆ្នាំ ២០២៨ ។

ថ្មីៗនេះ គណបក្សប្រឆាំងបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ការស៊ើបអង្កេតពិសេសលើស្ត្រីទីមួយលោកស្រី Kim Keon Hee ជុំវិញរឿងអាស្រូវផ្សេងៗ ដូចជាការចោទប្រកាន់ថា លោកស្រីជាប់ពាក់ព័ន្ធក្នុងគម្រោងក្លែងបន្លំតម្លៃភាគហ៊ុន និងការចេញផ្សាយវីដេអូដែលថតដោយសម្ងាត់មួយបង្ហាញពីលោកស្រីទទួលបានកាបូបប្រណីត Christian Dior ពីជនជាតិអាមេរិកកូនកាត់កូរ៉េដែលអាចជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មយោធា ។

នៅក្នុងសន្និសិទសារព័ត៌មានមួយលោក Yoon ក៏បានសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យរបស់ភរិយាលោកដែលនាំឲ្យកើតការសង្ស័យនេះ ប៉ុន្តែបដិសេធមិននិយាយលម្អិតចំពោះរឿងអាស្រូដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញានោះទេ ។

គួរបញ្ជាក់ថា ទោះបីជាមានការបរាជ័យក្នុងការបោះឆ្នោតក៏ដោយ ក៏គោលនយោបាយការបរទេសដ៏សំខាន់របស់លោក Yoon ទំនងជាមិនផ្លាស់ប្តូរទេ ដោយសារតែកន្លងមកលោកបានបង្កើតសម្ព័ន្ធភាពយោធា ជាមួយសហរដ្ឋអាមេរិក រួមជាមួយការជំរុញឱ្យពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី សេអ៊ូល-វ៉ាស៊ីនតោន-តូក្យូ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងទៀត ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior

ព័ត៌មានជាតិ១២ នាទី មុន

សិស្សរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់តាមវិទ្យាស្ថានបណ្តុះបណ្តាល គឺជារឿងចាំបាច់

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកនាំពាក្យ ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៤ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

សេដ្ឋកិច្ច១៤ នាទី មុន

វៀតណាម​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​ថាម​ពល​ ខណៈ​ការ​ប្រកួត​ប្រជែង​​​លើវិស័យ​បន្ទះ​ឈីប​ឡើង​កម្ដៅ​

ព័ត៌មានជាតិ២១ នាទី មុន

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញប្រែក្លាយ វិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុង ឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម