ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចង់បណ្ដេញទូតចិន ក្រោយជម្លោះនៅសមុទ្រចិនខាងត្បូងកាន់តែឡើងកម្ដៅ
នៅថ្ងៃទី១០ ខែឧសភា នេះ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានទាមទារឲ្យមានការបណ្ដេញមន្ត្រីការទូតចិន ពាក់ព័ន្ធនឹងករណីបែកធ្លាយសារសម្លេងតាមទូរសព្ទក្នុងកិច្ចសន្ទនារបស់ឧត្ដមនាវីហ្វីលីពីនមួយរូប ជុំវិញបញ្ហាក្ដៅនៃជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក Eduardo Ano បានសង្កត់ធ្ងន់ថា មន្ត្រីការទូតចិននៅឥណ្ឌូណេស៊ី បានរៀបចំសកម្មភាពច្រំដែលអំពីការផ្សព្វផ្សាយព័ត៌មានមិនល្អ និងបំផ្លើសការពិត ក្នុងគោលបំណងបង្កើតឲ្យមានភាពបែកបាក់ និងមិនចុះសម្រុងគ្នា។ លោកបន្តថា សកម្មភាពបែបនេះមិនត្រូវព្រងើយកន្ដើយឡើយ គឺសមតែទទួលការដាក់ពិន័យឲ្យធ្ងន់ធ្ងរ។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅសេចក្ដីថ្លែងការណ៍នេះថា ជាការបង្ករឿង ហើយលោកនិយាយថា មន្ត្រីទូតចិននៅហ្វីលីពីន គួរត្រូវទទួលបានការអនុញ្ញាតឲ្យធ្វើការងាររបស់ពួកគេដូចដើម។
ពាក់ព័ន្ធនឹងសំណើនៃសេចក្ដីថ្លែងការណ៍ខាងលើ ការិយាល័យប្រធានាធិបតីហ្វីលីពីនរបស់លោក Ferdinand Marcos Jr ព្រមទាំងក្រសួងការបរទេស នៅមិនទាន់ធ្វើការឆ្លើយតបអ្វីនោះឡើយ។

គួររំឭកថា កម្ដៅនៃជម្លោះដែនសមុទ្រចិនខាងត្បូងរវាងរដ្ឋាភិបាលក្រុងម៉ានីល និងក្រុងប៉េកាំង ហាក់មានភាពកាន់តែតឹងសរសៃកដាក់គ្នាខ្លាំងឡើងៗ។ ហ្វីលីពីន ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងបណ្ដាសម័ន្ធមិត្ត ហើយបានបង្កើតជាសកម្មភាពជាច្រើននៅលើសមុទ្រចិនខាងត្បូង ដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ជាដើម។ ចិនបានចាត់ទុកសកម្មភាពនេះគឺជាការរំលោភបំពានលើដែនអធិបតេយ្យភាព ដែលខ្លួនបានអះអាងនាពេលកន្លងមក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


