ព័ត៌មានអន្ដរជាតិ
ពូទីន រើសយកលោក Mishustin ឲ្យនៅជានាយករដ្ឋមន្ត្រីដដែល
នៅថ្ងៃទី១០ ខែឧសភា នេះ លោក វ៉្លាឌឺមៀ ពូទីន បានសម្រេចស្នើឲ្យសភាជាន់ទាបរុស្ស៊ីតែងតាំងលោក Mikhail Mishustin បន្តធ្វើជានាយករដ្ឋមន្ត្រីដដែលទៀត សម្រាប់អាណត្តិថ្មីក្នុងនាមជាប្រធានាធិបតីលើកទី៥នៅរុស្ស៊ីរបស់លោក។

ស្របតាមគោលការណ៍ច្បាប់ប្រទេសរុស្ស៊ី លោក Mishustin វ័យ៥៨ឆ្នាំ ត្រូវប្រគល់លិខិតលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែឧសភា នៅពេលដែលលោក ពូទីន ចាប់ផ្ដើមស្បថចូលឡើងកាន់តំណែងបន្តជាប្រធានាធិបតីអាណត្តិថ្មី។ បើតាមក្រុមអ្នកអង្កេតការណ៍ បានឲ្យដឹងថា ការស្នើឲ្យលោក Mishustin បន្តមុខតំណែង គឺជារឿងដែលគ្រប់គ្នាអាចប៉ាន់ស្មានដឹងមុនមកហើយ ព្រោះថាលោក ពូទីន បានបង្ហាញការកោតសរសើរជាខ្លាំងចំពោះជំនាញ និងគោលនយោបាយដោះស្រាយបញ្ហាសង្គមរបស់លោក Mishustin ក្នុងអាណត្តិជានាយករដ្ឋមន្ត្រី។
លោក Mishustin និងក្រុមបច្ចេកទេសរបស់លោកនៅក្នុងគណៈរដ្ឋមន្ត្រី ត្រូវគេមើលឃើញថា មានសមត្ថភាពខ្ពស់ក្នុងការធ្វើឲ្យលំហូរសេដ្ឋកិច្ចរុស្ស៊ីមានស្ថិរភាព បើទោះជាក្រុងម៉ូស្គូទទួលរងនូវការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។
សូមបញ្ជាក់ថា មុនក្លាយជានាយករដ្ឋមន្ត្រីរុស្ស៊ីនៅឆ្នាំ២០២០ លោក Mishustin គឺជានាយកសេវាពន្ធសហព័ន្ធ ដែលបម្រើការចាប់ពីឆ្នាំ២០១០មកម៉្លេះ។ តួនាទីដ៏សំខាន់របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី គឺមិនសូវជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយក្រៅប្រទេសទេ ពោលគឺលោកមានតួនាទីសំខាន់ដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងប្រទេសដូចជា បញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ច ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


