Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

បានផុស

នៅ

គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយរដ្ឋមន្រ្តី ឌិត ទីណា ធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីសក្តានុពល និងផ្តល់ការគាំទ្រដល់សហគមន៍សំដៅពង្រីកការដាំដុះបន្លែ ផ្លែឈើ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករក្នុងសហគមន៍។បច្ចុប្បន្ន សហគមន៍នេះ​កំពុងជួយដោះស្រាយបញ្ហាប្រឈមកសិករ ការពារផលប្រយោជន៍សមាជិកសហគមន៍ និងចូលរួមបង្កើតមុខរបរថ្មីៗសម្រាប់លើកស្ទួយជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើង ។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ អមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចិន្តា និងមន្រ្តីបច្ចេកទេស ជំនាញជាច្រើនរូប ដោយបានចុះដល់ចម្ការ ពិនិត្យស្ថានភាពដី ស្រះទឹក ព្រមទាំងប្រព័ន្ធស្រោចស្រពដំណាំកសិកម្មរបស់សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្រ្តី ឌិត ទីណា​ បានថ្លែងថា ក្រោយពិនិត្យស្ថានភាពជាក់ស្តែង មើលឃើញថាដីនៅតំបន់មានសក្តានុពលសម្រាប់ដាំដុះ និងអាចរៀបចំផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពបាន។
លោកថ្លែងថា៖«យើងនឹងត្រៀមគម្រោងមួយចំនួន និងផ្ទះសំណាញ់ ហើយខ្វះទុនប៉ុន្មាន​ យើងនឹងរិះរកថវិកា ដើម្បី​ឱ្យសហគមន៍អាចដាំបន្លែសុវត្ថិភាពបាន និងទទួលបានកម្ចីមានការប្រាក់ទាប ព្រោះគោលដៅទៅមុខមិនចង់ឱ្យកសិករជំពាក់លុយគេទេ»។  បន្ថែមពីនេះលោកសង្កេតឃើញថា ក្នុងឃុំសូភាស នៅមានសក្តានុពលសេដ្ឋកិច្ចមួយចំនួនទៀត ដែលត្រូវបន្តអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចិន្តា បានថ្លែងថា ការចុះពិនិត្យដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញពីការយកចិត្តដាក់ដល់កសិករ និងនាំមកនូវសមិទ្ធផលនានាជូនដល់ខេត្តនេះ។ លោកមានប្រសាសន៍ថា៖«វត្តមានគណៈប្រតិភូកសិកម្មនាពេលនេះ ទី១ពាំនាំដំណឹងល្អ ទី២គឺមកជួយបងប្អូនប្រជាកសិករ ពង្រឹងអភិវឌ្ឍន៍ពីសហគមន៍កម្រិតមធ្យមទៅជាសហគមន៍ដែលមានលក្ខណៈទំនើប ព្រោះខ្ញុំក៏ពេញចិត្តសហគមន៍នេះដែរ»។

បើតាមអភិបាលខេត្ត អ៊ុន ចិន្តា កន្លងមកលោកបានចាត់តាំងសមាជិកសហគមន៍សំបូជ័យ និងសហគមន៍នៅស្រុកចំការ បញ្ជូនទៅប្រទេសកូរ៉េ ដើម្បីទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់ការរៀបចំសហគមន៍ និងការដាំដុះ។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសំបូរជ័យលោក ឆេង ថុង បានថ្លែងឱ្យដឹងថា សហគមន៍នេះ ត្រូវបានបង្កើតឡើង ដោយមានការរៀបចំចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ២០១០ ពីមន្ទីរកសិកម្ម ខេត្តកំពង់ចាម ។ សហគមន៍ចាប់ផ្តើមដំបូងមានសមាជិកសរុបចំនួន៨៨គ្រួសារ មកពីភូមិសំបូរ និងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ត្រូវបានដឹកនាំដោយ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប និងប្រើប្រាស់ផ្ទះប្រធានភូមិសំបូរជាទីស្នាក់ការសហគមន៍។ លោកបញ្ជាក់ថា៖«សហគមន៍កសិកម្មសំបូរមានជ័យ បានចូលរួមដោះស្រាយបញ្ហារបស់កសិករជាច្រើន ការពារផលប្រយោជន៍ សមាជិកសហគមន៍ និងចូលរួមបង្កើតមុខរបរថ្មីៗសម្រាប់លើកស្ទួយជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើង ។

លោក ឆេង​ ថុង

បើតាមលោក ឆេង ថុង តាមរយៈការរីកចម្រើនបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០២៤នេះ សហគមន៍មានសមាជិកសរុប ២១៥២ នាក់ (ស្រី៩៣០)មកពី១០ឃុំក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។
បច្ចុប្បន្នសហគមន៍បានកសាងទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃពូជដំណាំ ផលិតប្រេងស្លឹកគ្រៃ និងឃ្លាំង នៅក្នុងភូមិសំបូរ ឃុំសូកាស ស្រុកស្ទឹងត្រង់ នៅលើផ្ទៃដីទំហំ ៣០៤០ ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់សហគមន៍កសិកម្មសំបូរមានជ័យ និងមានដីចំការចំនួន ១៣,៧០ ហិកតា បង្កើតកសិដ្ឋានដាំបន្លែ និង កសិទេសចរណ៍។

សហគមន៍បានចាប់ផ្ដើមជាមួយក្រុមសន្សំប្រាក់សម្រាប់ប្រើប្រាស់ជាឥណទានបង្វិលនៅក្នុងសហគមន៍ ជាមួយថវិកាដំបូងចំនួន ១១៨ ហ៊ុនក្នុងតម្លៃហ៊ុន៥០,០០០ រៀល/ហ៊ុន ដែលមានទុន សរុបចំនួន១០ ១៥៤ ០០០រៀល។ បច្ចុប្បន្នសហគមន៍បានពង្រីកមុខរបរបន្ថែមមួយចំនួនទៀតដូចជាផលិតកម្មស្រូវចំណី ផលិតកម្មគ្រាប់ពូជស្រូវ ផលិតកម្មស្លឹកគ្រៃ និងបន្លែ ដំណាំឈើហូបផ្លែ(ចេក ម្ចាស់ និងឪឡឹក) ក ច្នៃប្រេងស្លឹកក្រៃ ផលិតជីកំប៉ុស ផ្គត់ផ្គង់ជីគីមី ទៅឱ្យសមាជិកសហគមន៍ និងជីលាមកសត្វទៅឱ្យអតិថិជននៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង២៤ នាទី មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ៣១ នាទី មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង និងជំនាញទន់

Sokha Hotels

ព័ត៌មានពេញនិយម