ឆ្នាំ​២០១៩ ចំណូល​ថវិកាជាតិ​ អនុវត្ត​បាន ៣៤.៥៤៣.៩០៦,១ លាន​រៀល – Kampuchea Thmey Daily
Connect with us

សេដ្ឋកិច្ច

ឆ្នាំ​២០១៩ ចំណូល​ថវិកាជាតិ​ អនុវត្ត​បាន ៣៤.៥៤៣.៩០៦,១ លាន​រៀល

Published

on

កិច្ចប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី ​កាលពី​ព្រឹក​ថ្ងៃទី​២៣​តុលា ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អនុម័ត​”​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩”។ ​នេះ​បើ​យោង​តាម ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល។

ការ​អនុវត្ត​ចំណូល​ថវិកា​ឆ្នាំ​២០១៩​ សម្រេច​បាន​ ៖​ ចំណូល​ថវិកា​រដ្ឋ (​ថវិកា​ថ្នាក់​ជាតិ​ និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​) ឆ្នាំ​២០១៩ អនុវត្ត​បាន​ចំនួន ៣៤ ៥៤៣ ៩០៦,១ លាន រៀល​ ស្មើ​នឹង​៣១,៤០% នៃ ផ​.​ស​.​ស​. ខ្ពស់ជាង​ច្បាប់​ហិរញ្ញវត្ថុ​២៣,១%។ ​ក្នុង​នោះ​ ចំណូល​ក្នុង​ប្រទេស ​អនុវត្ត​បាន​ចំនួន ២៧ ៩១៦ ៥៥០,៨ លាន​រៀល ស្មើនឹង ២៥,៣៨% នៃ ផ​.​ស​.​ស ខ្ពស់​ជាង​ច្បាប់​ហិរញ្ញវត្ថុ​៣០,៨%​ និង​ចំណូល​មូល​ធន​ក្រៅ​ប្រទេស អនុវត្ត​បាន​ចំនួន ៥ ៤៧៥ ៦៧៣,៨ លាន​រៀល ស្មើនឹង ៤,៩៨% នៃ ផ​.​ស​.​ស ទាប​ជាង​ច្បាប់​ហិរញ្ញវត្ថុ ១,៨%។

ការ​អនុវត្ត​ចំណាយ​ថវិកា​ឆ្នាំ​២០១៩ ៖ ចំណាយ​ថវិកា​រដ្ឋ (​ថវិកា​ថ្នាក់ជាតិ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​)​អនុវត្ត​បាន​ចំនួន ២៨ ៦៧៦ ៦៣៩,៤ លាន​រៀល ស្មើនឹង ២៦,០៧% នៃ ផ​.​ស​.​ស​ ទាប​ជាង​ច្បាប់​ហិរញ្ញវត្ថុ ១,៤%។ ក្នុង​នោះ ​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​(​ថវិកា​ថ្នាក់​ជាតិ ​និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​) ​អនុវត្ត​បាន​ចំនួន ១៨ ៧៦៩ ៤១៤,៥ លាន​រៀល ស្មើនឹង​១៧,០៦% នៃ ផ​.​ស​.​ស ខ្ពស់​ជាង​ច្បាប់​ហិរញ្ញវត្ថុ​១,៧%។

លទ្ធផល ​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៩ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រាជរដ្ឋាភិបាល​កម្ពុ​ជា សម្រេច​បាន​នូវ​សូចនាករ​សំខាន់ៗ​ នៃ​ម៉ាក្រូ​សេដ្ឋកិច្ច និង ក្របខណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​ជាអាទិ៍ ​កំណើន​សេដ្ឋ​កិច្ច​ សម្រេច​បាន​៧,១% ដូច​ការ​គ្រោងទុក។ ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់ៗ​ សម្រេច​បាន ១.៧០០ ដុល្លារ​អាមេរិក​ អតិផរណា​ជា​មធ្យម​ប្រចាំ​ឆ្នាំ​២០១៩ មាន​១,៨% ធៀប​នឹង​ការ​គ្រោងទុក​ គឺ​ក្នុង​រង្វង់​៣,១% អត្រា​ប្ដូរ​ប្រាក់​ជា​មធ្យម ៤០៥៥ រៀល ​ក្នុង​១​ដុល្លារ​អាមេរិក​ ធៀប​នឹង​ការ​គ្រោង ៤,០៣៧​រៀល​។ ចំពោះ​ក្របខណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​ កំណើន​ចំណូល​ចរន្ត​សរុប​សម្រេច​បាន​៣,០១​ពិន្ទុ​ភាគរយ​នៃ ផ​.​ស​.​ស ធៀប​នឹង​គោលដៅ​០,៥៧​ពិន្ទុ​ភាគរយ នៃ ផ​.​ស​.​ស​.​។ ដោយសារ លទ្ធផល​ នៃ​ការ​ប្រមូល​ចំណូល​ខ្ពស់ និង​ការអនុវត្ត​ចំណាយ​ថវិកា​ប្រកបដោយ​ប្រសិទ្ធភាព​ រាជរដ្ឋាភិបាល​ មិន​ត្រឹម​តែ​ពុំបាន​ប្រើប្រាស់​ប្រាក់​សន្សំ​ក្នុង​បញ្ជី​រាជរដ្ឋាភិបាល​ដែល​ត្រូវ​បាន​គ្រោង​ក្នុង​ច្បាប់ ​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ចំនួន ៤០៥.០០០ លាន​រៀល​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំង​សម្រេច​បាន​នូវ​ការ​អនុវត្ត​ថវិកា​ក្នុង​ឆ្នាំ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ចំនួន ៣.៧៣៥.២៦៧,៤ លាន​រៀល​ទៀត​​ត្រូវ​បានដាក់​បង្កើន​ជា​ប្រាក់​សន្សំ​បន្ថែម​សម្រាប់​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​អាទិភាព​គោល នយោបាយ​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល៕

អត្ថបទ ៖ ​ណា​រី​

ចុច Like Facebook កម្ពុជាថ្មី

កីឡា1 hour ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ5 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ5 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ5 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ6 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម