Connect with us

សេដ្ឋកិច្ច

កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើឡើងតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិតលំដាប់ពិភពលោក។ កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី8 ខែមករា ឆ្នាំ 2022 ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសិទត្រូវបានផ្សាយនៅលើវេបសាយ AsiaRealEstatesummit.com ព្រមទាំងអនុញ្ញាតិឲ្យមានជជែកគ្នាផ្ទាល់ក្នុងបន្ទប់ជជែក មានបន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់ជជែកពិភាក្សាចំនួន 30។ ជាមួយនឹងការផ្ដើមបើកកម្មវិធីដោយពិធីការនីទូរទស្សន៍ដ៏ល្បី កញ្ញា Kelly B. Jones កម្មវិធីទទួលបានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI។ 

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសិទប្រចាំឆ្នាំនេះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាព  អគារបៃតងនិងហិរញ្ញវត្ថុ  បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យនិងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។ 

លោក Hari V. Krishnan នាយកប្រតិបត្តិ និង ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែកនៅក្នុងបទបង្ហាញ «GuruTalk» របស់គាត់ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តឆ្លាតវៃដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។   ព័ត៌មានអំពីទិន្នន័យអាចជួយទៅដល់គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ»។ 

ជាមួយគ្នានេះដែរ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសិទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងនៃវិទ្យាសាស្ត្រទិន្នន័យដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និង កេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយ យើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន»។ 

សន្និសិទឆ្នាំនេះដែលហៅកាត់ថា ARES មានលក្ខណៈពិសេសដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាពនិងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០%នៃវាគ្មិនមានទាំងស្ត្រី និង សមាជិកនៃសហគមន៍ LGBTQ+ ក្នុងន័យពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធីដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសម្លេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យនិងវិស័យបច្ចេកវិទ្យា។ 

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែលជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEOនិងជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។ 

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយនៅក្នុងវេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះមិនមានតែភេទពីរទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិតរបស់យើងទាំងអស់គ្នាពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»។

ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

សំបុត្រសម្រាប់ចូលរួមសន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   2021 នៅតែអាចស្វែងរកបាននៅលើវេបសាយ watch.AsiaRealEstatesummit.com។ លោកអ្នកអាចចូលមើលកម្មវិធីផ្សាយរបស់វាគ្មិនទាំងអស់នៃសន្និសិទ ARES បាន ក្នុងពេលបច្ចុប្បន្ននេះ ដោយមានបញ្ជីវីដេអូរហូតដល់ថ្ងៃទី8  ខែមករា ឆ្នាំ 2022។

សន្និសិទ «GuruSummit» តាមប្រព័ន្ធអនឡាញត្រូវបានបើកធ្វើឡើងនៅដើមខែធ្នូ ដែលជាផ្នែកមួយនៃកម្មវិធី «PropertyGuru Week» ដ៏គួរឱ្យចាប់អារម្មណ៍ និងជាការប្រារព្ធពិធីប្រចាំឆ្នាំ ដោយមានការបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំតំបន់ និង ប្រចាំប្រទេស នៅក្នុងពិធីផ្ដល់ពានរង្វាន់អចលនទ្រព្យនៅតំបន់អាស៊ីលើកទី 16 របស់ក្រុមហ៊ុន PropertyGuru។

សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការរបស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និង ផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការ នៃមូលនិធិ Baan Dek Foundation;  ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និង សមាគមគាំទ្រ Asia MarTech Society and greenbuilding  Consulting & Engineering។ 

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែល តាម [email protected] ឬ ចូលមើលវេបសាយផ្លូវការ៖AsiaRealEstatesummit.com ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ នាទី មុន

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

សន្តិសុខសង្គម១ ម៉ោង មុន

ចាប់​បាន​ខ្មាំង​កាំភ្លើង​ និង​ជនសង្ស័យ​ជួញដូរ​អាវុធ​ រួម​នឹង​បក្ខពួក​ស្រីប្រុស​សរុប៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០ រៀល ពីកម្មវិធីហែកឆុង ហែកឈ្នះ វគ្គ ២

Sokha Hotels

ព័ត៌មានពេញនិយម