Connect with us

សេដ្ឋកិច្ច

ទិន្នន័យថ្មី ប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃទៀតហើយ

បានផុស

នៅ

រហូតមកដល់ពេលនេះ តម្លៃប្រេងសាំងមានការប្រែប្រួលទៀតហើយ ក្នុងនោះប្រទេសចំនួន ៦ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃបន្ថែម ១៥០ រៀលក្នុងមួយលីត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៩ ដុល្លារ (២,០០០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៤ ដុល្លារ (៣,៤៥០ រៀល) ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ០.៩២ ដុល្លារ (៣,៧៥០ រៀល) ក្នុងមួយលីត្រ

៥. ថៃ តម្លៃ ០.៩៨ ដុល្លារ (៤,០០០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.០៥ ដុល្លារ (៤,៣០០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.០៧ ដុល្លារ (៤,៣៥០ រៀល) ក្នុងមួយលីត្រ

៨. ឡាវ តម្លៃ ១.២៥ ដុល្លារ (៥,០០០ រៀល) ក្នុងមួយលីត្រ

៩. ហ្វីលីពីន តម្លៃ ១.២៦ ដុល្លារ (៥,១០០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ១.៨៨ ដុល្លារ (៧,៦៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេតម្លៃប្រេងសាំងមិនមានការប្រែប្រួលនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Petrol Price

ចុចអាន ៖ វៀតណាម លែងឲ្យកុងតឺន័រដឹកផ្លែឈើស្រស់ទៅច្រកព្រំដែន ចិន មួយចំនួន រហូតដល់ថ្ងៃចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម