Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម៖ ប្រេងសាំងរក្សាតម្លៃ ៥៨០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត ៦២០០រៀល

បានផុស

នៅ

ប្រេងសាំងធម្មតា បានរក្សាតម្លៃ ៥៨០០រៀលដដែល ក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូត បានចុះថ្លៃ ៦២០០រៀល ពោលគឺធ្លាក់ចុះ ១០០រៀល ពីតម្លៃដើម។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងតម្លៃសាំងកើនឡើងខ្ពស់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំពលរដ្ឋឱ្យងាក​ទៅជិះរថយន្តប្រើអាគុយវិញ ដើម្បីសន្សំសំចៃ កាត់បន្ថយការចំណាយលើសាំង ស្របពេលដែលប្រេងកំពុងមានតម្លៃខ្ពស់ និងបង្ការខ្វះប្រេងប្រើប្រាស់នៅថ្ងៃខាងមុខ ដោយសារវិបត្តិពិភពលោក។ សម្តេចពន្យល់ដូច្នេះថា« ខ្ញុំមើលឃើញផល​ប្រយោជន៍ពីរយ៉ាង ទី១ កាត់បន្ថយការចំណាយទៅលើបញ្ហាសាំង ទី២ កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ដោយសារវា​បើកអត់បានលឿនពេក»។

លើសពីនេះទៀត សម្តេចតេជោ បានផ្តល់យោបល់ដល់អ្នកដែលមានលុយ គួរទិញឡាន Prius ជិះវិញ ព្រោះយន្តប្រភេទនេះ ស៊ីទាំងគុយ និងសាំង ដូច្នេះវាជួយសន្សំសំចៃប្រេងបានច្រើន ជាងរថយន្តដទៃ ដែលស៊ីតែប្រេងសុទ្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម