ព័ត៌មានជាតិ
កម្ពុជានាំចេញដំណាំកសិ-ឧស្សាហកម្ម៦មុខបានជាង៨លានតោនមានទឹកប្រាក់ជាង២ពាន់៣រយលានដុល្លារ
កម្ពុជាបាននាំចេញដំណាំកសិ-ឧស្សាហកម្ម សំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ស្វាយចន្ទី ស្វាយស្រស់ ចេកអំបូងលឿង មៀនប៉ៃលិន និងដំណាំម្រេច បានចំនួន៨ ៥៥៣ ២៣៦តោនដែល មានតម្លៃប្រមាណ២ពាន់៣រយលានដុល្លារ(២៣២១ ៩៣០ ៤០០ដុល្លារ)។

យោងតាមរបាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្ម ផលិតដំណាំកសិ-ឧស្សាហកម្មរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណនាំចេញស្វាយចន្ទី បានចំនួនជាង២១ម៉ឺនតោន មានតម្លៃប៉ាន់ស្មានសរុបចំនួនប្រមាណជា២៨៨លានដុល្លារខណៈបច្ចុប្បន្នសិប្បកម្មកែច្នៃស្វាយចន្ទីមានចំនួន៦ និងក្រុមហ៊ុននាំចេញមានចំនួន២៦។ ចំណែកបរិមាណនាំចេញស្វាយស្រស់វិញ បានចំនួន៩៤ម៉ឺនតោន ដែលមានតម្លៃ៤៧៣លានដុល្លារខណៈក្រុមហ៊ុននាំចេញមានចំនួន៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិមានចំនួន៤៨ ។

ដោយឡែកការនៃចេកអំបូងលឿងក្នុងឆ្នាំ២០២០នេះ មានចំនួន៣១ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ប៉ាន់ ស្មានចំនួនប្រមាណជា ៤៥១លានដុល្លារ ខណៈក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន១៥ ក្នុងនោះក្រុមហ៊ុនចំនួន១១ បាននិងកំពុងប្រតិបត្កិការនាំចេញ។

ជាមួយគ្នានេះ ការនាំចេញមៀនប៉ៃលិន ចំនួនជាង១៧៤តោនក្នុងតម្លៃប៉ាន់ស្មានចំនួនប្រមាណជា ៥៧លានដុល្លារ ដោយមានក្រុមហ៊ុននាំចេញមានចំនួន២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន១៥។
ចំពោះដំណាំម្រេចវិញបាននាំចេញចំនួនជាង៥ពាន់តោន ដែលមានទឹកប្រាក់ជាង២៥លានដុល្លារ ។ ក្រុមហ៊ុននាំចេញមានចំនួន៣០ក្រុមហ៊ុន។

រីឯដំណាំដំឡូងមីនាំចេញបានបរិមាណចំនួនជាង៧លាន ក្នុងនោះតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រ មាណជា១ ០២៦លានដុល្លារ ដែលបច្ចុប្បន្នមានរោងចក្រកែច្នៃមានចំនួន៩ និងក្រុមហ៊ុននាំចេញចំនួន៣៨ក្រុមហ៊ុន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


