សេដ្ឋកិច្ច
ថៃ និងវៀតណាម សហការគ្នា ដំឡើងថ្លៃអង្ករ ក្នុងទីផ្សារពិភពលោក (មានវីដេអូ)
មន្ត្រីកសិកម្មថៃបាននិយាយនៅថ្ងៃចន្ទទី២៩ខែសីហានេះថា ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងសហការគ្នា ក្នុងការដំឡើងតម្លៃអង្ករលើទីផ្សារពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាច្រើនខែ ក្នុងគោលបំណងជួយលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។

លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីវៀតណាមថា “នេះជាលើកទីមួយហើយ ដែលប្រទេសថៃនិងវៀតណាម បានយល់ព្រមសហការគ្នាក្នុងការដំឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក”។
ថៃនិងវៀតណាម បានចាប់ផ្តើមកិច្ចពិភាក្សាកាលពីខែឧសភា។

អ្នកនាំពាក្យថៃ បាននិយាយថា គោលបំណងគឺដើម្បីដំឡើងថ្លៃការនាំចេញអង្កររបស់ពួកគេ, បង្កើនអានុភាពនៅក្នុងទីផ្សារពិភពលោក និងជំរុញប្រាក់ចំណូលរបស់កសិករ។
ប្រទេសទាំងពីរ បានរួមចំណែកប្រហែល១០%នៃផលិតកម្មអង្ករពិភពលោក និងប្រហែល២៦%នៃការនាំចេញសកល។ នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើពេលណាទើបការដំឡើងថ្លៃ នឹងត្រូវអនុវត្ត។
ស្របពេលជាមួយគ្នានោះដែរ សមាគមស្បៀងអាហារវៀតណាម និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បង់ក្លាដែស គ្រោងទិញអង្ករពីកម្ពុជា បំពេញតម្រូវការស្បៀងក្នុងស្រុក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


