Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ជួសជុល​ផ្លូវចំនួន​២៩​ខ្សែ​បាននិងកំពុង​សម្រុក​ជួសជុល​គ្រឹះ​និង​អ៊ុត​កៅស៊ូ​យ៉ាងសកម្ម​

បានផុស

នៅ

​ក្រោម​ការដឹកនាំ​របស់​លោក ​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើការ​ជួសជុល​ផ្លូវ​ទាំង​២៩​ខ្សែ​ ដែល​ទទួលរង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ឡើងវិញ​ជាបន្ទាន់ ។​

​ជាក់ស្ដែងនៅក្នុង​ពេលនេះ ក្រុមការងារ​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​នេះ​បាននឹងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ទាំង​ការជួសជុល​គ្រឹះ​និង​ការ​អ៊ុត​កៅស៊ូ​ឱ្យបាន​ស្អាត​ឡើង​វិញ​ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក ហើយក៏​ដើម្បី​ជាការ​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពស្រស់ស្អាត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល​ផ្លូវ​ខូចខាត​ឡើងវិញ ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ទាំង​២៩​ខ្សែ​ខាងលើនេះ​រួមមាន​៖ នៅ​ខណ្ឌដូនពេញ មាន​ចំនួន​១៦​ខ្សែ នៅក្នុង​នោះរួមមាន​៖ ទី​១ ផ្លូវ​លេខ​២១៤ ដោយ​ចាប់ពីមហាវិថី​ព្រះមុនីវង្ស​រហូតដល់​ផ្លូវ​លេខ​១៩ ។​

​ទី​២ មហាវិថី​ព្រះ​នរោត្តម ចាប់ពី​រង្វង់​មូល​វត្តភ្នំ​រហូតដល់​វិមានឯករាជ្យ ។​

​ទី​៣ ផ្លូវ​លេខ១៣០ ចាប់ពី​ផ្សារ​ធំថ្មី​រហូតដល់​មហាវិថី​ព្រះ​នរោត្តម​។​

​ទី​៤ ផ្លូវ​លេខ​៥៣ ចាប់ពី​ផ្លូវ​លេខ១០៨ ដល់​ផ្លូវ​លេខ​១១០ ។​

​ទី​៥ ផ្លូវ​លេខ​១០៨ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ម​ហា​វិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​៦ ផ្លូវ​លេខ​១១៨ ចាប់ពី មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​

​ទី​៧ ផ្លូវ​លេខ​១២០ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ ១១៨ ។​

​ទី​៨ ផ្លូវ​លេខ​១៣ ចាប់ពី​មហាវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ១៧៨ ។​

​ទី​៩ ផ្លូវ​លេខ​៩០ ចាប់ពី​ផ្លូវ​លេខ​៤៧ រហូតដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​

​ទី​១០ ផ្លូវ​លេខ​១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៩ ។​

​ទី​១១ រង្វង់​មូល​កួច​កាណុង​។​

​ទី​១២ ផ្លូវ​លេខ​៧២ ចាប់ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​១៣ ផ្លូវ​លេខ​៧៤ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​១៤ ផ្លូវ​លេខ ៧៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត ផ្លូវ​លេខ​៤៧ ។​

​ទី​១៥ ផ្លូវ​លេខ​៤៧ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​រង្វង់​មូល​វត្តភ្នំ​។​

​ទី​១៦ ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​

​មហាវិថី ព្រះសីហនុ ។​

​នៅ​ខណ្ឌ​ទួល​គោ ផ្លូវ​ដែល​ត្រូវធ្វើ​ការជួសជុល​មាន​ចំនួន​៧ខ្សែនោះ​គឺ​៖ ១ ផ្លូវ​លេខ ៣២៩ ចាប់ពី​ផ្លូវ​លេខ​៥៩៤​ដល់ ផ្លូវ​៥៩៦ ។ ២ ផ្លូវ​លេខ​៥៩៤ ចាប់ពី​ផ្លូវ​លេខ​៥៩៦ ដល់​ផ្លូវ​លេខ​៣១៧ ។ ៣ ផ្លូវ​លេខ​៦០០ ចាប់ពី​ផ្លូវ​លេខ​៣១៣​ផ្លូវ​លេខ ៦០៦ ។ ៤ ផ្លូវ​លេខ​២៨៥ ចាប់ពី​ផ្លូវ​លេខ​៥១៦​ដល់​ផ្លូវ​៦០៨ ។ ៥ ផ្លូវ​លេខ​៥៥៦ ចាប់ពី​ផ្លូវ​លេខ​២៨៧​ដល់​ផ្លូវ​លេខ​២៨៥ ។ ៦ ផ្លូវ​លេខ​៥៦០ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។ ៧ ផ្លូវ​លេខ​២៦២ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។​

​ចំណែក​នៅ​ខណ្ឌឫស្សីកែវ មាន​១​ខ្សែ​នៅលើ​ផ្លូវជាតិ​លេខ ៥ ដោយ​ចាប់ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​គីឡូ​ម៉ែត្រ​លេខ​៩ ដោយ​ត្រូវ​ជួសជុល​គ្រឹះ​ជាមួយនឹង​ការ​កៅស៊ូ​ឡើងវិញ​។​

​នៅ​ខណ្ឌចំការមន មាន​១​ខ្សែ​ដែរ គឺ​ផ្លូវ​លេខ​៩៩ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​លេខ ៤៣២ ដល់​ផ្លូវ​លេខ​៤៨៤​ជា​ផ្លូវ​ដែល​ត្រូវ​អ៊ុត​កៅស៊ូ​។​

​នៅ​ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​២ ខ្សែ​ផងដែរ​ គឺ​ផ្លូវ​លេខ ៣៦១ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវជាតិ​លេខ​១​ដល់​ផ្លូវ​លេខ​៦៤៤ និង អ៊ុត​កៅស៊ូ​១​ខ្សែ​ទៀត​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​

​ចំណែក​នៅ​ខណ្ឌមានជ័យ មាន​ចំនួន​២​ខ្សែ​ផងដែរ នោះ​គឺ​ផ្លូវ ហ៊ុន​នាង ចាប់ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ ៦០​ម៉ែត្រ​និង​មួយ​ខ្សែ​ទៀត នៅលើ​ផ្លូវ​៦០​ម៉ែត្រ​ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​២៧២​ដល់​ផ្លូវជាតិ​លេខ​២ ៕

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម