សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច៖ បច្ចុប្បន្នជាឱកាសល្អវិនិយោគលើដីធ្លីទទួលផលចំណេញ
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ពេលនេះជាឱកាសល្អក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោក ង៉ែត ជូ បានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៥ ខែធ្នូនេះ បញ្ជាក់ថា តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើសពី១០ឆ្នាំទៅមុខទៀតការវិនិយោគលើដីធ្លីដោយគ្រាន់តែទិញទុកលក់យកចំណេញនឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ។ ដោយហេតុថា ដូចប្រទេសអ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹងកាន់តែថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែមានភាពរីកចំរើនដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លីដើម្បីបំរើដល់សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះ អះអាងថា ពេលនេះជាឱកាសវិនិយោគទាន់ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចណូលអកម្មតាមរយៈការជួល ឬអភិវឌ្ឍជាគម្រោងនានានាពេលអនាគត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


