សេដ្ឋកិច្ច
មកដឹង ថ្លៃខាតបង់សេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីសង្គ្រាមនៅ អ៊ុយក្រែន
បើយោងតាមការសិក្សាដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់បានឲ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់អស់ជាង ១.៦ ពាន់ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ។

យោងតាមការសិក្សានេះបានឲ្យដឹងទៀតថា ចំណែកការខាតបង់សម្រាប់ឆ្នាំ ២០២៣ នេះវិញ ពិភពលោកទំនងជាបាត់សេដ្ឋកិច្ច ពាក់ព័ន្ធនឹងផលិតកម្ម អាចមានរហូតដល់ទៅ ១ ពាន់ពាន់លានដុល្លារបន្ថែមទៀត ។
ការគណនានេះ គឺផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនីមួយៗ ខណៈការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ក៏បានចូលរួមចំណែកជាមូលដ្ឋានសម្រាប់ការគណនា និងការប៉ាន់ប្រមាណដូចគ្នានេះផងដែរ ។

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែននាពេលកន្លងមកនេះ បាននាំឲ្យមានការរំខានដល់ការផ្គត់ផ្គង់ និងផលិតកម្មនៅទូទាំងពិភពលោក ។ លើសពីនេះទៀត តម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំង ហើយមិនតែប៉ុណ្ណោះ អតិផរណាក៏បានកើនឡើងដូចគ្នានៅគ្រប់ប្រទេសទាំងអស់ ។
ស្របជាមួយគ្នានោះ ទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ និងការកើនឡើងថ្លៃហិរញ្ញប្បទានមកពីការកើនឡើងអត្រាការប្រាក់នៅទូទាំងពិភពលោក ក៏ដូចជាការកើនឡើងនៃថ្លៃដើមទុន បាននាំឲ្យក្រុមហ៊ុននានាជុំវិញពិភពលោកកំពុងរាំងស្ទះការវិនិយោគរបស់ពួកគេ ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមការសិក្សារំពឹងថា សេដ្ឋកិច្ចសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះនឹងខាតបង់តិចជាងឆ្នាំ ២០២២ ប៉ុណ្ណោះ ដោយសារតែការបន្ធូរបន្ថយលើទីផ្សារវត្ថុធាតុដើម ហើយថាមពលសកលត្រូវបានកំណត់ឡើងវិញ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ថា មិនចាំបាច់ខ្ចី ឬឱនក្បាលអង្វរសុំលុយពីបរទេសឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


