Connect with us

សេដ្ឋកិច្ច

EBA អះអាងថា ធនាគារ អឺរ៉ុប ក៏មិនទាន់មានលំនឹងថេរនៅឡើយដែរ

បានផុស

នៅ

ខណៈពេលដែលធនាគារនៅអាមេរិកប្រកាសក្ស័យធនដួលរលំ ឯធនាគារនៅអឺរ៉ុបក៏ប្រកាសដែរថា មិនទាន់មានសុវត្ថិភាពណាមួយទាំងស្រុងនៅឡើយផងដែរ ។

លោក Jose Manuel Campa ប្រធានអាជ្ញាធរធនាគារអឺរ៉ុប (EBA) បានប្រាប់កាសែតអាល្លឺម៉ង់ថា “ហានិភ័យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅតែមានកម្រិតខ្ពស់” ពោលធនាគារផ្តល់ប្រាក់កម្ចីនៅអឺរ៉ុប គឺនៅតែងាយរងគ្រោះ បន្ទាប់ពីការក្ស័យធនរបស់ធនាគារ Silicon Valley (SVB) ក៏ដូចជាការធ្លាក់ចុះហ៊ុនរបស់ធនាគារ Credit Suisse ។ ទន្ទឹមនឹងនោះ ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​យ៉ាង​ឆាប់​រហ័ស​ កាន់តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភផងដែរ ។

ពាក់ព័ន្ធនឹងរឿងនេះដែរ EBA កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​លើ​បញ្ហា​នៃ​ការ​ខាត​បង់​ដែល​មិន​ទាន់​បង្ហាញ​នៅ​លើ​តារាង​តុល្យការ​ធនាគារ ។ ការខាតបង់បែបនេះនៅលើរតនាគារសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយធនាគារ SVB​ ជាផលវិបាកមួយនៃយុទ្ធនាការប្រវត្តិសាស្ត្រសម្រាប់ធនាគារកណ្តាល ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដោយការឡើងថ្លៃនៃប្រាក់កម្ចី ។

បច្ចុប្បន្ន និយ័តករកំពុងតែធ្វើការសិក្សាអំពីផលប៉ះពាល់នៃហានិភ័យអត្រាការប្រាក់លើធនាគារអឺរ៉ុប ដោយក្នុងនោះលោក Manuel Campa បាននិយាយថា ការស៊ើបអង្កេតមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយលោក​មិន​រំពឹង​ថា នឹងរកឃើញដំណោះស្រាយសំខាន់ៗដែលកើតចេញពីការខាតបង់ដែលមិនទាន់បានដឹងនេះ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖​ CNN

ចុចអាន៖ ហេតុអ្វីបានជា អ៊ីស្រាអែល ចង់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលកំពុងធ្វើឲ្យផ្ទុះ បាតុកម្មក្នុងប្រទេស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម