សេដ្ឋកិច្ច
អាមេរិក ត្រៀមទិញប្រេង ៣ លានបារ៉ែលដើម្បីបំពេញស្តុកឡើងវិញ
ក្រសួងថាមពលរបស់សហរដ្ឋអាមេរិកនឹងទិញប្រេងឆៅចំនួន ៣ លានបារ៉ែលដើម្បីបំពេញទុនបម្រុងប្រេងយុទ្ធសាស្ត្រឡើងវិញទុកសម្រាប់ការចែកចាយនៅក្នុងខែសីហា ។
រដ្ឋលេខាធិការក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បានប្រាប់ទៅសភាថា គោលការណ៍ទិញប្រេងនេះអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដើម្បីយកទៅបំពេញឃ្លាំងប្រេង Big Hill SPR ក្នុងរដ្ឋ Texas បន្ទាប់ពីការលក់ចេញក្នុងបរិមាណដ៏ច្រើនកាលពីឆ្នាំមុន ។
សម្រាប់ឆ្នាំ ២០២២ រដ្ឋបាលលោក ចូ បៃដិន បានធ្វើការលក់ប្រេងបម្រុងដ៏ច្រើនបំផុតមិនធ្លាប់មានចំនួន ១៨០ លានបារ៉ែល ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងដែលកំពុងកើនឡើង ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងតម្លៃប្រេងសកលឡើងខ្ពស់ ។
ខណៈពេលនោះ ធ្វើឲ្យអាមេរិកសល់ប្រេងបម្រុងត្រឹមតែ ៣៧២ លានបារ៉ែលប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៨៣ មក ដែលបានធ្វើឲ្យគណបក្សសាធារណរដ្ឋខឹងសម្បារយ៉ាងខ្លាំង ។
ប៉ុន្តែរដ្ឋាភិបាលលោក ចូ បៃដិន សន្យាថា នឹងទិញប្រេងចូលវិញនៅពេលដែលតម្លៃថេរ ឬក្រោម ៦៧ ដុល្លារ ទៅ ៧២ ដុល្លារ ក្នុងមួយបារ៉ែល ស្របពេលបច្ចុប្បន្ន តម្លៃប្រេងឆៅអាមេរិកមានតម្លៃប្រហែល ៧១ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ US News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


