សេដ្ឋកិច្ច
ធនាគារ ថៃ ព្រមានហានិភ័យសេដ្ឋកិច្ចក្រោមគោលនយោបាយរបស់រដ្ឋាភិបាលទើបជាប់ឆ្នោតថ្មី
សហគមន៍ធនាគារប្រទេសថៃមានការព្រួយបារម្ភថា គោលនយោបាយប្រជានិយមរបស់រដ្ឋាភិបាលចម្រុះថ្មីដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ អាចនាំឲ្យមានឱនភាពថវិកាកាន់តែខ្ពស់ ។

មជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ Kasikornbank និយាយថា គោលនយោបាយសេដ្ឋកិច្ចប្រជានិយម ដែលដាក់ចេញឡើងដោយគណបក្សចលនាឆ្ពោះទៅមុខដើម្បីឈ្នះការបោះឆ្នោតនោះ នឹងត្រូវការប្រាក់យ៉ាងច្រើនដើម្បីអនុវត្ត ។
ក្រុមស្រាវជ្រាវលើកឡើងទៀតថា ទោះបីជាគោលនយោបាយទាំងនេះនឹងមានផលប៉ះពាល់ជាវិជ្ជមានក្នុងរយៈពេលខ្លីទៅលើផលិតផលក្នុងស្រុកសរុប (GDP) ក៏ដោយ ប៉ុន្តែវាក៏អាចនាំឲ្យមានបន្ទុកហិរញ្ញវត្ថុកាន់តែខ្លាំងក្នុងរយៈពេលវែងផងដែរ ។
ចំណែកមូលហេតុនោះវិញ គឺដោយសារតែការផ្តល់មូលនិធិដល់គោលនយោបាយទាំងនេះ នឹងតម្រូវឲ្យមានការចាត់ចែងថវិកាឡើងវិញ ដែលប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាលតាមរយៈការបង់ពន្ធឡើយ ហើយការដំឡើងពន្ធនៅពេលនេះ គឺឆោតបំផុត ដោយសារសេដ្ឋកិច្ចទើបតែងើបពីកូវីដវិញ ។

មជ្ឈមណ្ឌលស្រាវជ្រាវបន្ថែមថា រដ្ឋាភិបាលថ្មីទំនងមិនអាចបញ្ចៀសឱនភាពថវិកាបានឡើយ ហើយវានឹងជំរុញឲ្យមានការកើនឡើងនៃគោលនយោបាយអត្រាការប្រាក់ ។ ប្រសិនបើឱនភាពថវិកាកើនឡើង នោះវាអាចប៉ះពាល់ដល់វិស័យឯកជន នៅពេលដែលសេដ្ឋកិច្ចកំពុងព្យាយាមងើបឡើងវិញ ។
មិនតែប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់ការបែងចែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រជាសាស្រ្ត និងការថយចុះចំនួនប្រជាជនផងដែរ ។ ដោយឡែក មជ្ឈមណ្ឌលស៊ើបអង្កេតសេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank (SCB) បង្ហាញថា លទ្ធផលនៃការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា គឺជាគន្លឹះនៃទិសដៅសេដ្ឋកិច្ចរបស់ថៃ ។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោត និងការផ្លាស់ប្ដូររដ្ឋាភិបាល នឹងមិនមានផលប៉ះពាល់ខ្លាំងឡើយរហូតដល់ចុងត្រី មាសទី៣ ដោយសារតែថវិកាឆ្នាំ ២០២៣ អាចផ្កត់ផ្គង់លើការចំណាយរបស់រដ្ឋាភិបាលរហូតដល់ត្រីមាសមួយនេះ ហើយក្នុងអំឡុងពេលនេះដែរ ភ្នាក់ងាររដ្ឋាភិបាលអាចដំណើរការជាធម្មតាជាមួយនឹងគោលនយោបាយ និងគម្រោងដែលមានស្រាប់ ។ ប៉ុន្តែទោះជាយ៉ាងណា ចូលដល់ត្រីមាសទី៤ ផលប៉ះពាល់ក៏នឹងឃើញកាន់តែច្បាស់ផងដែរ ។
ទន្ទឹមនោះ មជ្ឈមណ្ឌលស៊ើបអង្កេតសេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank ក៏បានព្រមានផងដែរថា ការជំរុញសេដ្ឋកិច្ចនឹងថយចុះ ដោយសារតែភាពមិនច្បាស់លាស់នៅក្នុងការកំណត់ពេលវេលាអនុម័តនៃថវិកាសារពើពន្ធឆ្នាំ ២០២៤ ខណៈពេលដែលគោលនយោបាយបន្ទាន់របស់រដ្ឋាភិបាលថ្មី នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចនៅដើមឆ្នាំក្រោយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


