សេដ្ឋកិច្ច
រដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ ថៃ អាចនឹងពិបាកធ្វើតាមសន្យាចំពោះការកាត់បន្ថយថ្លៃអគ្គិសនីជូនប្រជាពលរដ្ឋ
នាយកប្រតិបត្តិជាន់ខ្ពស់ថៃ ២ រូបមកពីវិស័យថាមពលបាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ អាចពិបាកក្នុងការគោរពតាមគោលនយោបាយសន្យារបស់ខ្លួនក្នុងការកាត់បន្ថយថ្លៃអគ្គិសនីប្រើប្រាស់របស់ប្រជាជន ។

គណបក្សចលនាឆ្ពោះទៅមុខ បានសន្យាកាត់បន្ថយថ្លៃចំណាយអគ្គិសនីយ៉ាងតិច ១៥០ បាត (៤.៣៧ ដុល្លារ) ក្នុងមួយគ្រួសារ តាមរយៈការដំឡើងដំបូលសូឡា, កាត់បន្ថយការបង់ប្រាក់ ដោយសារតែរោងចក្រថាមពលមិនដំណើរការ និងកែប្រែកិច្ចសន្យាមួយចំនួនជាមួយក្រុមហ៊ុនផលិតថាមពលធំៗជាដើម ។

លោក Sakarin Tangkavachirano ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មថាមពលនៃក្រុមហ៊ុន Ratch Group និយាយថា គណបក្សឆ្ពោះទៅមុខ គួរតែពិនិត្យមើលព័ត៌មានលម្អិតនៅក្នុងកិច្ចសន្យានីមួយៗ អំពីអ្វីដែលអាចធ្វើបាន ហើយការពន្យាពេលវិនិយោគក្នុងកិច្ចសន្យាបន្ត ក៏អាចបង្កហានិភ័យដល់សន្តិសុខថាមពលរបស់ថៃផងដែរ ។
លោកបានបន្តថា គោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នឹងមានការលំបាក ព្រោះវាពឹងផ្អែកលើពន្លឺព្រះអាទិត្យទាំងស្រុងតែម្តង ហើយវាអាចនឹងមិនគ្រប់គ្រាន់នោះទេ ។

ទន្ទឹមនឹងនេះ លោក Somphote Ahunai នាយកប្រតិបត្តិក្រុមហ៊ុន Energy Absolute យល់ឃើញថា រដ្ឋាភិបាលដែលជាប់ឆ្នោតថ្មីគួរតែដោះស្រាយកិច្ចសន្យាសាងសង់រោងចក្រថាមពលជាបន្ទាន់ ជាពិសេសរដ្ឋាភិបាលថ្មីគួរតែចៀសវាងការលុបចោលកិច្ចសន្យាដែលមានស្រាប់ ហើយអនុញ្ញាតឲ្យក្រុមហ៊ុនផលិតថាមពលថ្មីចូលក្នុងទីផ្សារ ក៏ដូចជា ធានាកិច្ចសន្យាដោយមិនដាក់បន្ទុកដល់ប្រជាពលរដ្ឋ និងគួររៀបចំគោលនយោបាយជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងតម្លៃទាប ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Nation Thailand
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


