សេដ្ឋកិច្ច
ជនបរទេសនឹងរួមចំណែកជំរុញវិស័យអចលនទ្រព្យ ថៃ ឲ្យមានកំណើនដល់ត្រីមាសទី ៤
បើតាមការព្យាករណ៍ពីសំណាក់សេវាកម្មអចលនទ្រព្យ និងក្រុមហ៊ុនវិនិយោគថៃ CBRE បានឲ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃ នឹងរីកចម្រើនរហូតដល់ត្រីមាសទី៤ ដោយសារតែការកើនឡើងនៃតម្រូវការពីអតិថិជនក្រៅប្រទេស ។

ប្រធានផ្នែកលក់លំនៅឋានលោកស្រី Artitaya Kasemlawan បាននិយាយកាលពីថ្ងៃពុធថា ការទិញរបស់ជនបរទេសក្នុងវិស័យខុនដូមានកំណើនដល់ ៣៨៣ ភាគរយ និង ២៣៣ ភាគរយទៀតនៅក្នុងការទិញលំនៅដ្ឋានក្នុងឆ្នាំកន្លងមក ។
លោកស្រីបន្តថា មាន ៨៩ ភាគរយនៃអតិថិជនពីឆ្នាំមុនដល់ដើមឆ្នាំនេះគឺជាជនជាតិថៃ ចំណែក ១១ ភាគរយទៀត ជាជនបរទេស ដែលភាគច្រើនមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ មីយ៉ាន់ម៉ា សិង្ហបុរី និងជប៉ុន ។

ប្រធានផ្នែកលក់លំនៅឋានរូបនេះបញ្ជាក់ថា ចំពោះជនបរទេស ពួកគេចំណាយចន្លោះពី ១៥ ទៅ ៣០ លានបាត ក្នុងវិស័យទិញខុនដូនេះ ដោយចូលចិត្តរស់នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ទីក្រុងបាងកក ដូចជា Sathon, Lumpini និង Sukhumvit ក៏ដូចជានៅតាមច្រាំងទន្លេចៅប្រាយ៉ាជាដើម ។
ដោយឡែក សម្រាប់អចលនទ្រព្យលំនៅដ្ឋាន មិនមែនជាខុនដូវិញ, ជនបរទេសជាធម្មតា ចំណាយពី ៥១ ទៅ ៨០ លានបាត ហើយចាប់អារម្មណ៍ទិញផ្ទះនៅភាគខាងកើតទីក្រុងបាងកក ខណៈផ្ទះដែលមានបន្ទប់គេងចំនួន ៤ គឺមានការពេញនិយមខ្លាំងពីសំណាក់ជនជាតិចិន ដែលមានថវិការហូតដល់ ១០០ លានបាត ហើយប្រហែល ៨៧ ភាគរយនៃអ្នកទិញខុនដូបរទេស និង ៧១ ភាគរយនៃអ្នកទិញអចលនទ្រព្យ គឺពួកគេមានបំណងចង់រស់នៅទីនោះជាជាងជួល ។

ក្រៅពីខុនដូ និងអចលនទ្រព្យលំនៅដ្ឋាននេះដែរ អ្នកស្រី Artitaya ប្រាប់ថា ផ្ទះលំហែក៏ទទួលបានចំណាប់អារម្មណ៍ពីសំណាក់ពួកអឺរ៉ុប រួមមាន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលសុខចិត្តចំណាយចន្លោះពី ១៥ ទៅ ៣០ លានបាតដើម្បីទិញ ខណៈខេត្ត Phuket និង Hua Hin គឺជាទីតាំងពេញនិយមបំផុត ។
ពាក់ព័ន្ធជាមួយមីយ៉ាន់ម៉ាវិញ អ្នកស្រី Artitaya បានលើកឡើងថា គឺបានរួមចំណែកជួយដល់ការលូតលាស់នៃអចលនទ្រព្យក្នុងប្រទេសថៃ ដោយកត់សម្គាល់ថា អ្នកទិញមីយ៉ាន់ម៉ាបានទិញអចលនទ្រព្យ ចាប់ពីតម្លៃ ៥ ទៅ ១០០ លានបាត លើផ្ទះមានបន្ទប់គេង ៤ ដែលមានទីតាំងនៅភាគកណ្តាល ឬភាគខាងកើតទីក្រុងបាងកក ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន ៖ បក្សភឿ ថៃ គំរាមដកខ្លួនចេញពីក្រុមចម្រុះ បើមិនបានតំណែងកំពូលមួយនេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


