Connect with us

សេដ្ឋកិច្ច

វិនិយោគិនបរទេស ព្រមានថា មិនអាចរង់ចាំរហូតដល់រដ្ឋាភិបាលថ្មីរបស់ ថៃ បង្កើតឡើងនោះទេ

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) និយាយថា សេដ្ឋកិច្ចថៃ និងវិនិយោគិនបរទេស​ គឺមិនអាចអង្គុយចាំដល់រយៈពេល ១០ ខែឡើយ ក្នុងការរង់ចាំមើលរដ្ឋាភិបាលថៃថ្មី ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានបង្កើតឡើងនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Kriengkrai Thiennukul

លោក Kriengkrai Thiennukul ប្រធាន FTI លើកឡើងថា សេដ្ឋកិច្ចថៃ​រួមជាមូយវិនិយោគិនបរទេស ជាពិសេស សហរដ្ឋអាមេរិក និងអឺរ៉ុប គឺមិនអាចរង់ចាំរយៈពេលយូររហូតដល់ ១០ ខែ ដើម្បីចាំមើលគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីបានឡើយ ។

ប៉ុន្តែសម្រាប់ វិនិយោគិនអាស៊ី រួមទាំងអ្នកជំនួញចិន ជប៉ុន និងកូរ៉េខាងត្បូងវិញហាក់បីដូចជាមិនសូវមានការព្រួយបារម្ភចំពោះបញ្ហានយោបាយដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះនោះទេ ។

គំនិតរយៈពេល ១០ ខែនេះត្រូវបានលេចឡើង បន្ទាប់ពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បរាជ័យក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដូច្នេះគណបក្សភឿថៃដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអាចបង្កើតក្រុមចម្រុះថ្មីជាមួយគណបក្សក្រោមរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា បើទោះបីជាមានការភ័យខ្លាចថា នឹងបង្កឲ្យមានការតវ៉ាតាមដងផ្លូវក៏ដោយ ។

ជាចុងក្រោយប្រធានសហព័ន្ធឧស្សាហកម្មថៃរូបនេះបានបញ្ជាក់ថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសការនាំចេញរយៈពេល ៨ ខែមកនេះ ហើយពាណិជ្ជកម្មក្រៅប្រទេសក៏ទំនងជានឹងថយចុះពេញមួយឆ្នាំផងដែរ ប្រសិនបើសិនបញ្ហានយោបាយ​នៅតែមិនទាន់ល្អប្រសើរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

ចុចអាន៖ សមាជិកព្រឹទ្ធសភា នឹងមិនបោះឆ្នោតឲ្យបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីដាច់ ខាត បើបក្សលោក Pita នៅតែស្ថិតក្នុងក្រុមចម្រុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម