Connect with us

ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​ខេត្តកំពត​កើនឡើង​ជាង​៧​ភាគរយ ខណៈ​សៀមរាប និង​ព្រះសីហនុ​ថយចុះ​

បានផុស

នៅ

​លោក អ៊ឹង ឆាយ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ថ្លែងថា លោក​មាន​មោទនភាព ចំពោះ​ខេត្តកំពត ដោយសារ​តែ​ភ្ញៀវ​ទេសចរបាន​កើនឡើង​ជាង​៧​ភាគរយ ខណៈ​ខេត្ត​ផ្សេងៗ​ទៀត ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​បាន​ថយចុះ ដែល​ការកើនឡើង​នេះ ដោយសារ​តែ​ខេត្តកំពត ជា​ខេត្ត​អំណោយផល និង​មិន​មាន​ជំងឺ​កូ​វី​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ខេត្​តកំពត​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​កំពត នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​លោក អ៊ឹង ឆាយ បាន​ថ្លែងថា មូល​ហេតុដែល​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​កំពត​បានកើត​ឡើង​នៅក្នុង​អំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ ខណៈដែល​បណ្ដា​ខេត្ត​ផ្សេងៗ​បាន​ធ្លាក់ចុះ​នោះ ដោយសារតែ ទី​១, ខេត្តកំពត គឺជា​ទឹកដី​ដ៏​ពិសិដ្ឋ ទី​២, អាជ្ញា​ធរខេត្ត​ទប់ស្កាត់បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មិន​ឲ្យ​ឆ្លង​ចូល​សហគមន៍ ដោយ​អនុវត្ត​យ៉ាង​ហ្មត់ចត់​បំផុត​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​សេចក្តី​ណែនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ខេត្ត​កំពត​មាន អ្នក​ឆ្លង​ជំងឺ​កូ​វី​-១៩​នោះ​ទេ​។​

​បើតាម​លោក អ៊ឹង ឆាយ ដោយសារតែ​បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​ចំណូល​ពន្ធ​កើនឡើង​ផងដែរ ហើយ​ចំនួន​ទេសចរ​បាន​កើនឡើង​រហូត​៧,៧៥ ភាគរយ​។ នៅក្នុង​នោះ​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​ចំនួន​ជាង​១​លាន​៦០​ម៉ឺន ខណៈ​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ណ៏​មាន​ចំនួន​១​លាន​៤០​ម៉ឺន​។​

​តាម​រ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើទោះបីជា​យ៉ាងណាក៏ដោយ ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ខេត្តកំពត​គ្រប់​វិស័យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ជាពិសេស​វិស័យ​ធុរកិច្ច ទេសចរណ៍ អចលនទ្រព្យ​ជាដើម​។ ជាក់ស្តែង​ភ្ញៀវទេសចរ​ បានមក​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា និង​ស្នាក់នៅ​ខេត្ត​សរុប​ចំនួន​១.៦៧៧.៥៩៦​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​១.៦៦៥.០០២ នាក់ មានការ​កើនឡើង​០.៧៥ ភាគរយ​។ ក្នុង​នោះ ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​សរុប​១.៦១០.៩៤៥ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន ១.៤៨៤.៥៣៩​នាក់ មានការ​កើនឡើង​៨.៥១​ភាគរយ​។ ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន​សរុប ៦៦.៦៥១ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន​១៨០.៤៦៣​នាក់ មានការ​ថយចុះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ រាតត្បាត​សកល​។​

​ជាការ​កត់សម្គាល់ សកម្មភាព​សេដ្ឋកិច្ច សង្គមកិច្ច នៅ​រក្សា​បាន​ប្រក្រតីភាព និរន្ត​ភាព និង​ស្ថិរភាព​ជា​ធម្មតា ទោះជា​ក្នុង​កាលៈទេសៈ ដែល​ខេត្ត​កំពត ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។ កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ខេត្ត ពុំ​ចាំបាច់​ធ្វើ​ការ​ចំណាយ​ឧបត្ថម្ភ​លើ​កម្មករ​រោងចក្រ និង​បុគ្គលិក​ផ្នែក​សេវាកម្ម​ទេសចរណ៍​។ ក្រៅ​ពី​នេះ ​ដំណើរ​ការ​ផលិត​អំបិល នៅ​ប្រព្រឹត្តទៅ​ជា​ធម្មតា​ ដែល​ផ្នែក​នេះ​ក៏​ជួយ​ស្រូប​យក​កម្លាំង​ពលកម្ម​មួយ​ភាគ​ដែរ​ក្នុង​ខេត្ត​។ លទ្ធផល​នេះ​ចាត់ទុកថា ខេត្តកំពត បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ក្នុង​ការធ្វើអន្តរាគមន៍​ជួយ​ដោយ​ស្រាយ​បញ្ហា សេដ្ឋកិច្ច​សង្គម ក្នុងអំឡុងពេល នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សូម​បញ្ជាក់​ថា ខេត្តកំពត មាន​តំបន់​ទេសចរណ៍ ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន​២៥​កន្លែង ក្នុង​នោះ​រមណីយដ្ឋាន​ចំនួន​១៧ , សហគមន៍​ទេសចរណ៍​ចំនួន​៤ និង​តំបន់​ទេសចរណ៍​គោលដៅ​ចំនួន ៤​កន្លែង​។ គោលដៅ​ទេសចរណ៍​ទាំងនោះ​មាន​ដូចជា រមណីយដ្ឋាន​ភ្នំ​បូកគោ​, ទឹកឈូ​, កំពង់ត្រាច់​, ភ្នំ​ឈ្ងោក​, ដូង​ទេរ​, ព្រែក​ត្នោត​, ព្រែក​កំពត​, ឧទ្យាន​ដងព្រែក​, ទឹកធ្លាក់​តា​ដា​, ទំនប់​ម្លិ​ច​, សហគមន៍​ត្រពាំង​សង្កែ​, ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត ហើយ​ក្នុងចំណោម​តំបន់​ទេសចរ​ណ៍​ទាំងនោះ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​នេះ ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម