សេដ្ឋកិច្ច
សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ
សមាគមធនាគារនៅកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី “ឥរិយាបទទូទាត់ប្រាក់របស់អ្នកប្រើប្រាស់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា” ដោយបានលើកឡើងថា កាលពីពេលថ្មីៗនេះ ស្ថាប័នសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ឥរិយាបទទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រជាជនកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការទូទាត់ជាសាច់ប្រាក់សុទ្ធមានការកើនឡើងទៅវិញ ដោយដកស្រង់ខ្លឹមសារចេញពី ការសិក្សាអំពីអាកប្បកិរិយាការទូទាត់របស់អ្នកប្រើប្រាស់ ដែលធ្វើឡើងដោយ ក្រុមហ៊ុន CLEAR M&C Saatchi ក្នុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

សមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា អត្ថបទព័ត៌មាន និងការរាយការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងនិន្នាការឌីជីថលនៅកម្ពុជានោះទេ។ ជាក់ស្តែង មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការចាប់យក និងប្រើប្រាស់ប្រព័ន្ធឌីជីថល ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំណើននេះត្រូវបានពន្លឿនបន្ថែមទៀតក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការវិនិយោគលើ ផ្លេតហ្វមទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត ដោយធនាគារជាតិ នៃកម្ពុជា ក្រសួងពាក់ព័ន្ធនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរួមមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ធនាគារជាតិ នៃកម្ពុជា នាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងជាបន្តបន្ទាប់ នៃការចាប់យក និងប្រើប្រាស់ឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រតិបត្តិការទូទាត់ ឌីជីថលចំនួន ១,៨ ពាន់លានប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៤៩៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះ បានបង្ហាញពីការកើនឡើងប្រមាណ ៦១,៨ % នៅក្នុងទំហំប្រតិបត្តិការ និងការកើនឡើង ២៣ % នៅក្នុងតម្លៃប្រតិបត្តិការ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ និង ស្មើ ១៦ ដង នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមានការទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹង ផលិតផលក្នុងស្រុកសរុប (GDP) ។

សមាគមធនាគារនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ការទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាគឺ នឹងនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តវិនិយោគលើ សេវាធនាគារចល័ត និងផ្លេតហ្វមទូទាត់ និងសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារ ក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលកាន់តែងាយរកបាន ងាយស្រួល តម្លៃសមរម្យ និងមានសុវត្ថិភាព។ សមាគម និងសមាជិករបស់ខ្លួន នឹងបន្តគាំទ្រ ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល និងនវានុវត្តន៍បន្ថែមទៀត ទាំងក្នុងវិស័យធនាគារ និងលើសពីវិស័យធនាគារ ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ របស់កម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


