សេដ្ឋកិច្ច
ភ្ញៀវក្នុងតំបន់អាស៊ាននៅតែឈានមុខគេនៃភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងត្រីមាសទី១
ភ្នំពេញ៖ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរបរទេសជាង ១,៥៨២ លាននាក់ក្នុងត្រីមាសទី១កើនឡើងជាង២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំមុខគេដោយការមកដល់នៃភ្ញៀវបរទេសមកពីក្នុងតំបន់អាស៊ាន។

យោងតាមទិន្នន័យផ្លូវការពីក្រសួងទេសចរណ៍ ចន្លោះពីខែមករា ដល់ខែមិនា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១ ៥៨២ ៦៧៧ នាក់ កើនឡើង ២២,៥ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១ ២៩១ ៥៣៩នាក់។ ក្នុងចំណោមភ្ញៀវទេចរបរទេសនេះ ភ្ញៀវមកពីប្រទេសអាស៊ានតំណាងឱ្យ៥៦,៧ ភារយកនៃចំនួនភ្ញៀវសរុប ដែលក្នុងនោះខាងលើ គឺភ្ញៀវមកពីប្រទេសថៃ មានច្រើនជាងគេ គឺ ៤១៩ ៧៨១ នាក់ ស្មើនឹង ២៦,៥ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, វៀតណាម ២៩៩ ៣៩១នាក់ ស្មើ ១៨,៩ ភាគរយ, ឡាវ ៩០ ១៧១នាក់ ស្មើ ៥,៥៧ភាគរយ និង ឥណ្ឌូនេស៊ី ៣៧ ៩១៤ ស្មើ២,៤ ភាគរយ។ ជាមួយគ្នានេះដែរ ការមកដល់នៃភ្ញៀវចិនក៏មានកំណើនឡើងខ្ពស់ផងដែរ គឺ១៨៩ ៩៦១នាក់ កើនឡើង៤៣,២ភាគរយធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុនមានចំនួនតែ១៣២ ៦៦៥នាក់ប៉ុណ្ណោះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងថា ទោះបីជាស្ថានភាពវិស័យទេសចរណ៍សកលនិងក្នុងតំបន់មានសភាពល្អប្រសើរជាង ប៉ុន្មានឆ្នាំមុន ការមកដល់នៃភ្ញៀវបរទេសមកពីក្នុងតំបន់នៅតែដើរតួនាទីសំខាន់ ក្នុងជួយឱ្យ វិស័យទេសចរណ៍ងើបឡើងវិញ។

លោកបានថ្លែងបន្តទៀតថា សម្រាប់ភ្ញៀវបរទេសមកពីអឺរ៉ុបនិងអាមេរិក នៅតែមានចំនួន តិចតូចនៅឡើយដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលហាក់នៅពុំទាន់មានភាពល្អប្រសើរប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។
លោកបានមានប្រសាសន៍បន្តទៀតថា៖«ជាការពិតណាស់ វាជាកំណើនមួយល្អដែលបង្ហាញ អំពីការងើបឡើងវិញនៃវិស័យទេចរណ៍ដែលបានទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ មែនទែនទៅជាមួយនឹងការ ដាក់ឱ្យដំណើការនៃព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ក៏បានរួមចំណែកផងដែរនៃ ការទាក់ទាញភ្ញៀវទេសចរ ដែលយើងបានបើកការហោះហើរត្រង់កាន់តែច្រើន»។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ ធ្លាប់បានលើកឡើងថា ជាមួយនឹងការខិតខំផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា, ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋាន,ថ្មីៗ ព្រមទាំងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសនានា កំពុងជួយឱ្យកម្ពុជាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបរទេសកាន់តែច្រើនឱ្យមកកម្សាន្តនៅកម្ពុជា។

លោកនិយាយថា៖«តាមរយៈកិច្ចខិតខំ និងអ្វីដែលកម្ពុជាកំពុងមាននៅពេលនេះ ខ្ញុំមានជំនឿថា ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្ពុជានឹងមានកាន់តែច្រើន»។
ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥លាននាក់ កើនឡើង ១៣៩,៥ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ២០២៣ គឺមានប្រមាណ ៣,០៤ពាន់លានដុល្លារ កើនឡើង ១១៥ភាគរយពីចំនួន ១,៤១ពាន់លានដុល្លារកាលពីឆ្នាំ២០២២។ នេះបើតាមក្រសួងទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


