Connect with us

សេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា​(DTA) នៅខែតុលា​​​ក្រោយបញ្ចប់ការចរចាកាលពីពេលថ្មីៗនេះ

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានបញ្ចប់សេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀង​DTA​ រវាងប្រទេសទាំងពីរក្នុងគោលបំណងពង្រឹងការដោះដូរពាណិជ្ជកម្ម និងសម្រួលយន្តការវិនិយោគ បន្ទាប់ពីភាគីទាំងពីបានចំណាយពេលជិត៧ឆ្នាំលើការចរចាជា។

កិច្ចព្រមព្រៀងពន្ធអាចនឹងត្រូវ​បានចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយភាគីទាំងពីរនៅក្នុង​ខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះពីនាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Ralph Recto មានប្រសាសន៍ថា ការបញ្ចប់នៃ DTA នឹងកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងហ្វីលីពីន និងកម្ពុជា។

លោកបានមានប្រសាសន៍ថា៖« តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងមិនត្រឹមតែអនុវត្តតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់​កិច្ចព្រមព្រៀង DTA ជាមួយបណ្តាប្រទេសនៅអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធានាថាសិទ្ធិនៃការយកពន្ធរបស់ប្រជាជនហ្វីលីពីននៅទីនេះ និងក្រៅប្រទេសត្រូវបានរក្សា និងការពារដោយសមធម៌»។

យោងតាមនាយកដ្ឋានខាងលើនេះ លក្ខខណ្ឌនៃ DTA ថ្មីដែលបានកំណត់សម្រាប់ការចុះហត្ថលេខាក្នុងខែតុលា ផ្តល់ឱ្យថាប្រទេសទាំងពីរនឹងយល់ព្រមកាត់បន្ថយបន្ទុកនៃការយកពន្ធទ្វេដងលើបុគ្គល និងអាជីវកម្មដែលកំពុងប្រតិបត្តិការឆ្លង​ដែនរបស់ប្រទេសទាំងពីរ។

ក្នុងការធ្វើដូច្នេះ សន្ធិសញ្ញានឹងកាត់បន្ថយនូវឧបសគ្គនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ និងការលើកទឹកចិត្តដល់សកម្មភាពសេដ្ឋកិច្ចឆ្លងដែនរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា DTA ត្រូវបានរៀបចំឡើងដើម្បីការពារអ្នកវិនិយោគពីការយកពន្ធទ្វេរដង ហើយនឹងអនុញ្ញាតឱ្យបង់ពន្ធលើប្រាក់ចំណូលនៅពេលណាដែលបុគ្គល ឬក្រុមហ៊ុនរកប្រាក់ចំណេញ។

លោកបាននិយាយថា ការបង់ប្រាក់លើសនៅក្នុងប្រទេសកំណើតរបស់អ្នកជាប់ពន្ធនឹងត្រូវកាត់ជាទម្រង់នៃការលើកលែង ។

លោកបាននិយាយថា៖« កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករហ្វីលីពីនដោយមិនឱ្យពួកគេបង់ពន្ធទ្វេរដងលើប្រាក់ចំណេញ ហើយនឹងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទៀតផង» ។

សេចក្តីព្រាងចុងក្រោយរបស់ DTA ក៏រួមបញ្ចូលការយកពន្ធលើប្រាក់ចំណូលដែលទទួលបានដោយពលរដ្ឋ និងអ្នករស់នៅហ្វីលីពីន និងកម្ពុជា រួមជាមួយនឹងរបៀបដែលរដ្ឋបាលពន្ធរបស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទានដែលបានបង់ ស្របតាមច្បាប់ពន្ធនៅក្នុងប្រទេសទាំងពីរ។

​ការចរចាស្តីពី DTA កម្ពុជា-ហ្វីលីពីន បានចាប់ផ្តើមជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ដោយកិច្ចចរចាលើកដំបូងធ្វើឡើងនៅទីក្រុងម៉ានីល។

​ចាប់តាំងពីការពិភាក្សាលើកដំបូង​ ការចរចារជាបន្តបន្ទាប់ចំនួនបីបានកើតឡើង ដែលចុងក្រោយបំផុតនៅដើមខែមេសាឆ្នាំនេះ ដែលបានឈានដល់ការបញ្ចប់សេចក្តីព្រាងចុងក្រោយនៃ DTA ។

អគ្គនាយកដ្ឋានពន្ធដារ ​ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីខែមេសាថា ​កម្ពុជាកំពុងពិចារណាលើកិច្ចព្រមព្រៀង​DTA​ ជាមួយប្រទេសចំនួនប្រាំពីរ ​មានដូចជា ហ្វីលីពីន (ទើបបញ្ចប់) ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអារ៉ាប់រួម។

ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាបានអនុវត្ត DTAs ជាមួយប្រទេសសិង្ហបុរី ចិន ថៃ ប្រ៊ុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ខ​តំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ចិន និងតួកគីកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម