ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានឱ្យចិន និងឥណ្ឌា បញ្ឈប់ការទិញប្រេងរុស្ស៊ី ដែលរងទណ្ឌកម្ម
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឱ្យដឹងកាលពីថ្ងៃអង្គារថា លោកចង់ចេញការព្រមានខ្លាំងៗដល់ប្រទេសចិន ជុំវិញការទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់ ដែលរងទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាការគាំទ្រលើសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ថ្លែងក្នុងកម្មវិធីជំនួញរបស់បណ្ដាញទូរទស្សន៍ Fox News លោក Bessent បានសង្កត់ធ្ងន់លើកំណើននៃការគាំទ្រទ្វេភាគីក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះច្បាប់ស្ដីពីការដាក់ពន្ធ ១០០ ភាគរយ លើទំនិញនាំចូលពីប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី ពិសេសចិន និងឥណ្ឌា។
លោក Bessent ក៏បានកត់សម្គាល់ផងដែរថា លោកនឹងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដោយជំរុញឱ្យពួកគេមានភាពស៊ីសង្វាក់គ្នាជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក តាមរយៈការអនុវត្តពន្ធបន្ទាប់បន្សំកម្រិតខ្ពស់ ពាក់ព័ន្ធនឹងការទិញប្រេងរុស្ស៊ី ដែលជាប់ទណ្ឌកម្ម។ ពន្ធបន្ទាប់បន្សំ សំដៅលើពន្ធ ដែលដាក់លើប្រទេសទី៣ ដែលជាប់ពាក់ព័ន្ធ ឬធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលរងទណ្ឌកម្ម។
ទន្ទឹមនឹងនោះ លោកបានរិះគន់ប្រទេសមួយចំនួននៅអឺរ៉ុប ដោយនិយាយថា ពួកគេមានវោហាសាស្ត្រដ៏តឹងតែង ប៉ុន្តែមិនស៊ីគ្នាជាមួយនឹងសកម្មភាព ខណៈអំពាវនាវឱ្យមានការរួបរួមលើការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោក Bessent ធ្វើឡើងក្រោយសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានអនុម័តនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដោយរួមបញ្ចូលទាំងការកំណត់តម្លៃប្រេង ៤៧,៦ ដុល្លារ/បារ៉ែល។

ថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនវោហាសាស្រ្តកំណត់ដំឡើងពន្ធលើគោលដៅប្រទេសសំខាន់ៗដែលជាអតិថិជនទិញប្រេងថោកៗរបស់រុស្ស៊ី។ កាលពីថ្ងៃអាទិត្យ សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham បាននិយាយកាលពីថ្ងៃអាទិត្យថា ចិន ឥណ្ឌា និងប្រេស៊ីល នឹងប្រឈមមុខនឹងផលវិបាកក្នុងពេលឆាប់ៗនេះ ដោយសារការទិញប្រេងពីរុស្ស៊ី ដោយប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធ ១០០ ភាគរយ។
លោក Graham បានអះអាងថា ប្រទេសទាំង ៣ រួមចំណែកប្រមាណ ៨០ ភាគរយ លើការទិញប្រេងថោកៗរបស់រុស្ស៊ីសរុប។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានព្រមានពីពន្ធបន្ទាប់បន្សំលើប្រេស៊ីល ចិន និងឥណ្ឌា ផងដែរ ក្រោយជំនួបជាមួយលោក ត្រាំ កាលពីសប្ដាហ៍មុន។
គួរគូសបញ្ជាក់ថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកដោយប្រើវិធានការពន្ធ តែងតែរងការរិះគន់ពីប្រទេសដែលរងគំនាបរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងការព្រមានរបស់លោក Rutte អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា អាទិភាពកំពូលរបស់ឥណ្ឌាគឺការធានានូវតម្រូវការថាមពលក្នុងស្រុក។
លោកបានសង្កត់ធ្ងន់ថា ការទិញប្រេងរបស់ឥណ្ឌា បណ្ដាលមកពីប្រេងរុស្ស៊ីអាចរកបាននៅលើទីផ្សារ លក្ខខណ្ឌសកល ខណៈបានព្រមានប្រឆាំងនឹងការអនុវត្តស្តង់ដារ២ ដោយលោកមើលឃើញថា លោកខាងលិច រួមទាំងអឺរ៉ុប នៅតែបន្តទិញប្រេងពីរុស្ស៊ី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


