ព័ត៌មានអន្ដរជាតិ
មេដឹកនាំម៉ាឡេស៊ី ចេញវិធានការជួយពលរដ្ឋ ជុំវិញកំណើនចំណាយសម្រាប់ការរស់នៅ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាថ្ងៃពុធនេះបានប្រកាសវិធានការថ្មីៗ ដើម្បីដោះស្រាយកំណើននៃការមិនសប្បាយចិត្តរបស់សាធារណៈ ជុំវិញកំណើនតម្លៃនៃការរស់នៅ ដែលសំដៅលើការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ វិធានការទាំងនោះរួមបញ្ចូលទាំងការផ្តល់សាច់ប្រាក់សម្រាប់ពលរដ្ឋពេញវ័យទាំងអស់ និងការសន្យាបញ្ចុះថ្លៃប្រេងឥន្ធនៈជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះ ធ្វើឡើងចំពេលដែលពលរដ្ឋម៉ាឡេស៊ីចន្លោះពី ១០ ០០០ – ១៥ ០០០ នាក់ (តាមការព្យាកររបស់ប៉ូលិស) គ្រោងប្រមូលផ្ដុំគ្នាតវ៉ានៅក្រុងគូឡាឡំពួរ នាថ្ងៃសៅរ៍នេះ ដោយអំពាវនាវឱ្យលោក អាន់វ៉ា ចុះចេញពីតំណែង ជុំវិញកំណើនតម្លៃទំនិញ និងការបរាជ័យមិនបានធ្វើកំណែទម្រង់តាមការសន្យា ក្នុងចំណោមកង្វល់ផ្សេងៗទៀត។
កន្លងមក រដ្ឋបាលរបស់លោក អាន់វ៉ា បានអនុវត្តវិធានការមួយចំនួន ដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពនៅឆ្នាំនេះ រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ការដំឡើងពន្ធអគ្គិសនីលើអ្នកប្រើប្រាស់ថាមពលច្រើន និងពន្ធលើការលក់ផ្លែឈើ និងទំនិញប្រណីតថ្មីនាំចូលមួយ។
លោក អាន់វ៉ា បាននិយាយថា វិធានការទាំងនោះ ផ្តោតជាចម្បងទៅលើអាជីវកម្មធំៗ និងអ្នកមាន ប៉ុន្តែអ្នករិះគន់បានសម្តែងការភ័យខ្លាចថា កំណើនពន្ធខ្ពស់នឹងជះឥទ្ធិពលលើអ្នកប្រើប្រាស់ រួមទាំងអ្នកដែលមានចំណូលទាប និងមធ្យមផងដែរ។
យ៉ាងណាមិញ នៅថ្ងៃពុធនេះ លោក អាន់វ៉ា បាននិយាយថា ប្រជាជនម៉ាឡេស៊ីពេញវ័យទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំទៅ នឹងទទួលបានជំនួយជាសាច់ប្រាក់ ១០០ រីងហ្គីត (២៣,៦៧ ដុល្លារ) /ម្នាក់ចាប់ពីថ្ងៃទី ១ សីហា តទៅ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែល បានទទួលស្គាល់ការត្អូញត្អែររបស់ប្រជាជន ហើយបានទទួលស្គាល់ថា «តម្លៃនៃការរស់នៅ» នៅតែជាបញ្ហា បើទោះបីជារដ្ឋាភិបាលរបស់លោក បានចាត់វិធានការរួចហើយក៏ដោយ។ លោកគូសបញ្ជាក់ថា ជំនួយថ្មីសម្រាប់អ្នកក្រីក្រនឹងត្រូវបានប្រកាសឡើងនៅថ្ងៃព្រហស្បតិ៍ ខណៈផែនការស្ដីពីការបញ្ជុះតម្លៃប្រេងនឹងបង្ហាញឡើងនៅខែកញ្ញា។
លោក អាន់វ៉ា ក៏បានប្រកាសផងដែរ អំពីការផ្តល់មូលនិធិបន្ថែមសម្រាប់កម្មវិធីរដ្ឋាភិបាល ដើម្បីធ្វើឱ្យទំនិញទូទៅមានតម្លៃសមរម្យ ហើយបានសន្យាថានឹងពង្រឹងកម្មវិធីជំនួយ ដែលមានស្រាប់។
គេមើលឃើញថា ខណៈអតិផរណាបានធ្លាក់ចុះនៅឆ្នាំនេះ ប្រជាជនម៉ាឡេស៊ីជាច្រើននៅតែមានការព្រួយបារម្ភអំពីការកំណើនថ្លៃម្ហូបអាហារ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


