ព័ត៌មានអន្ដរជាតិ
ព្យុះត្រូពិកវីពផា បង្កឲ្យមានទឹកជំនន់ក្នុងខេត្តជាច្រើនរបស់ឡាវ
ព្យុះវីពផា(Wipha) ដែលបន្ទាបខ្លួនមកជាព្យុះត្រូពិក បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទៅកាន់ផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ ដែលបណ្តាលឱ្យមានទឹកជំនន់ រាំងស្ទះការដឹកជញ្ជូន និងជំរុញឲ្យមានការព្រមានអំពីសុវត្ថិភាព ជាពិសេសនៅក្នុងប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសថៃ ឡាវ និងវៀតណាម។

យោងតាមកាចេញផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី ២៣ ខែកក្កដា ព្យុះត្រូពិកវីពផា បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលពាសពេញប្រទេសឡាវ ចន្លោះពីថ្ងៃទី ២១ដល់ថ្ងៃទី ២៣ ខែកក្កដា ដោយប៉ះពាល់ដល់ខេត្តជាច្រើន។ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង បណ្តាលឲ្យបាក់ស្ពាន ទឹកជំនន់ភ្លាមៗ ដាច់ចរន្តអគ្គិសនី និងខូចខាតអស់ទឹកប្រាក់ជាង ៨៣៥,០០០ ដុល្លារអាមេរិក។
នៅព្រឹកថ្ងៃនេះ ទន្លេ Khan ក្នុងខេត្ត Luang Prabang បានហក់ឡើងយ៉ាងលឿន ដោយសារតែភ្លៀងធ្លាក់ខ្លាំងរងឥទ្ធិពលពីព្យុះ និងទឹកដែលបញ្ចេញចេញពីទំនប់វារីអគ្គីសនីនៅក្បែរនោះ។ អាជ្ញាធរបានព្រមានប្រជាពលរដ្ឋឲ្យការពារទ្រព្យសម្បត្តិ ពិនិត្យផ្លូវ និងតាមដានកម្រិតទឹកឲ្យបានដិតដល់។

ជាមួយគ្នានេះនៅក្នុង ខេត្ត Phongsaly មន្ត្រីបាននិយាយថា ទំនប់វារីអគ្គិសនី Nam Ou ទី៤ ទី៥ និង៦ នឹងបើកទ្វារទឹកជំនន់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកក្កដា ដោយបញ្ចេញបរិមាណទឹកយ៉ាងច្រើន។ មុននេះ ការព្រមានស្រដៀងគ្នានេះត្រូវបានធ្វើឡើងចំពោះទំនប់ ១, ២, និង ៣ នៅហ្លួងព្រះបាងផងដែរ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទន្លេ ត្រូវបានប្រាប់ឱ្យមានការប្រុងប្រយ័ត្ន និងចាត់វិធានការសុវត្ថិភាព។
ដោយសារខ្យល់ព្យុះនេះ ផ្លូវដែកឡាវ-ចិនក៏បានបញ្ឈប់រាល់សេវារថភ្លើងទាំងអស់នៅថ្ងៃទី ២៣ ខែកក្កដា ដោយសារហេតុផលសុវត្ថិភាព។ អ្នកដំណើរអាចលុបចោល ឬផ្លាស់ប្តូរសំបុត្ររថភ្លើងរបស់ពួកគេដោយឥតគិតថ្លៃ និងទទួលបានប្រាក់ទាំងអស់របស់ពួកគេត្រឡប់មកវិញ ប្រសិនបើពួកគេបិតក្នុងរយៈពេល ៣០ ថ្ងៃ។
គួរបញ្ជាក់ថា ព្យុះវីពផា បានប៉ះពាល់ដល់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីផងដែរ។ នៅប្រទេសវៀតណាម មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ផ្លូវថ្នល់ខូច និងកសិដ្ឋានត្រូវជន់លិច។ ទោះបីព្យុះវីពផាចុះខ្សោយពេលបក់មកដល់ភាគខាងជើងវៀតណាមកដោយ ក៏ឥទ្ធិពលរបស់វានៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាទឹកជំនន់ភ្លាមៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


