សេដ្ឋកិច្ច
បុរសចំណាស់ម្នាក់ ចំណាយដើមទុនជិត ៧ម៉ឺនដុល្លារ ដើម្បីកែច្នៃម៉ាស៊ីនស្ទូង និងព្រោះស្រូវ
ស្ថិតក្នុងវ័យ៧៤ឆ្នាំ បុរសវ័យចំណាស់ដែលមានកូនប្រុសស្រីចំនួន ៧នាក់ បានចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវធ្វើម៉ាស៊ីនស្ទូង និងព្រោះស្រូវ ចំនួន ៥ប្រភេទ ដើម្បីជួយសម្រួលដល់ការធ្វើស្រែចំការ និង ការធ្វើកសិកម្មផ្សេងៗទៀត របស់កសិករ ក្នុងបរិបទសម័យទំនើបនេះ។

លោក សាន ប៊ុនិកា ជាម្ចាស់ក្រុមហ៊ុនម៉ាស៊ីនស្ទូង និងព្រោះស្រូវ AgriSmart Innovation ស្ថិតនៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោកចាប់ផ្ដើមស្រាវជ្រាវ និងបង្កើតម៉ាស៊ីនស្ទូង និង ព្រោះស្រូវ នេះចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ លោកថា ដំបូងឡើយ លោកគ្រាន់តែជាម្ចាស់ហាងនំដូណាត់ នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ បន្ទាប់មកលោកក៏មករស់នៅប្រទេសកម្ពុជាវិញ ក៏ព្រោះតែដល់វ័យជិតចូលនិវត្តន៍ផងនោះ។

លោក សាន ប៊ុនិកា បន្ថែមថា ដោយសារតែមិនចង់រស់នៅទំនេរតាមវ័យ លោកក៏សម្រេចចិត្តដាកក់ផែនការស្រាវជ្រាវ និងបង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវ ដោយចំណាយថវិកាសរុបប្រមាណ ៦ ទៅ ៧ម៉ឺនដុល្លារ ដើម្បីបង្កើតម៉ាស៊ីនកសិកម្មទាំងអស់នេះឡើងមក។

ទាក់ទងនឹងការកែច្នៃបង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវនេះដែរ លោក សាន ប៊ុនិកា បានបង្ហាញពីឆន្ទៈតែមួយគត់ គឺលោកចង់ឃើញកសិករខ្មែរ មានការរីកចម្រើន និងមិនចំណាយថវិកាច្រើនឱ្យទៅក្រៅប្រទេស តាមរយៈការទិញគ្រឿងយន្តកសិកម្មផ្សេងៗ ដូចពេលកន្លងទៅ។ ម៉្យាងវិញទៀត លោក ចង់ឱ្យកសិករខ្មែរ មានមោទនភាព និងជួយលើកតម្កើងស្នាដៃរបស់ខ្មែរគ្នាឯង មិនមែនគិតថា មានតែបរទេសទេ ដែលអាចធ្វើបាននោះ។

សម្រាប់ពេលបច្ចុប្បន្ននេះ ម៉ាស៊ីនស្ទូង និងព្រោះស្រូវ របស់លោក សាន ប៊ុនិកា កំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសមពីប្រជាកសិករខ្មែរ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មផ្ទាល់ ដែលតែងតែគិតគូរ និងគាំទ្រដល់ដំណើរការស្រាវជ្រាវបង្កើត។ ជាក់ស្ដែង រាល់គ្រប់ម៉ាស៊ីនកសិកម្មទាំងអស់នេះ លោកត្រូវចុះទៅស្រាវជ្រាវ និងធ្វើការជាមួយកសិករ ទើបអាចបង្កើតវាឡើងមកមានប្រសិទ្ធិខ្ពស់ ក្នុងការធ្វើការស្រែចំការ និងកាត់បន្ថយកម្លាំងមនុស្សក្នុងការធ្វើស្រែចំការ ផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃម៉ាស៊ីនក្នុងម៉ាស៊ីនស្ទូង១គ្រឿង លក់ចេញទៅកាន់ទីផ្សារក្នុងតម្លៃក្រោម ២០០០ដុល្លារ ទៅតាមប្រភេទខ្នាតតូច និងខ្នាតធំ តែប៉ុណ្ណោះ។
កាលពីឆ្នាំ ២០២៣ កន្លងទៅ ម៉ាស៊ីនស្ទូង និងព្រោះស្រូវ ទាំងខ្នាតតូច-ធំ របស់ក្រុមហ៊ុនលោក អាចលក់ចេញបានប្រមាណជាង ១២០គឿង ឱ្យទៅកសិករប្រើប្រាស់ក្នុងការធ្វើស្រែចំការ។
ក្នុងបរិបទថ្មីនេះ ដោយសារមានការកើនឡើងកម្ដៅខ្លាំង និងដោយសារតែសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ផលិតផលកសិកម្មរបស់លោក មានការធ្លាក់ចុះបន្តិច ដោយចាប់ពីខែ មេសា ឆ្នាំ២០២៤ មកដដល់ឥឡូវនេះ លោកអាចលក់ចេញម៉ាស៊ីនស្ទូង និងព្រោះស្រូវ បានត្រឹមតែ ២០គ្រឿងប៉ុណ្ណោះ ខណៈដែលរដូវក្ដៅឆ្នាំនេះ មានការអូសបន្លាយយូរខុសពីឆ្នាំមុនៗ នាំឱ្យកសិករមិនអាចធ្វើស្រែចំការបានលឿន នេះក៏ព្រោះតែតំបន់ខ្លះ ខ្វះខាតទឹកសម្រាប់ស្រោចស្រព ផងដែរ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


