ព័ត៌មានជាតិ
ម៉ាស៊ីនស្ទូងចំនួន១០គ្រឿង ដែលជាអំណោយសម្តេចតេជោ បានផ្តល់ជូនសហគមន៍ផលិតស្រូវពូជក្នុងខេត្តសៀមរាប
សៀមរាប ៖ លោកឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននាំយកម៉ាស៊ីនស្ទូងស្រូវម៉ាក់អង្គរចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ នៅក្នុងខេត្តសៀមរាប ដែលមានដីស្រែនៅក្បែរតំបន់បឹងទន្លេសាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តសៀមរាបកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្របទៅតាមទីផ្សារនាំអង្ករចេញរបស់កម្ពុជានារសៀលថ្ងៃទី៦ ខែ កញ្ញា ២០២៣នេះ។

លោក ឡឹក សុធារ មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនចំនួន១០០គ្រឿងតាមរយៈក្រសួងកសិកម្មសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកទៅផ្តល់ជូនដល់សហគមន៍ផលិតស្រូវ នៃបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលមានសក្តានុពលលើផលិតកម្មស្រូវ ដែលម៉ាស៊ីននេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករក៏ដូចជាប្រជាសហគមន៍ ផលិតពូជស្រូវប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយការប្រើកម្លាំងពលកម្ម ប្រើពូជតិច ចំណាយតិចលើការប្រើទឹក ជីនិងថ្នាំសម្លាប់សត្វល្អិត លើសពីនេះជួយពន្លឿនដល់ការផលិតពូជស្រូវ និងដើមសន្ទូងមានជួររបៀបជាចាំបាច់។
ពាក់ព័ន្ធទៅនឹងដំណាក់កាលនៃការសាកល្បង ពង្រឹងសមត្ថភាព សម្រាប់ក្រុមនិស្សិតស្ម័គ្រចិត្តវិស័យកសិកម្ម របស់គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវនិងការនាំចេញអង្ករប្រកបដោយគុណភាពនៃក្រសួងកសិកម្ម។

លោកបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ នឹងដាក់ពង្រាយអ្នកកសិកម្មតាមឃុំនៅទូទាំងប្រទេសចំនួន១៦០០នាក់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសជួយក្នុងផលិតកម្មសេដ្ឋកិច្ចកសិកម្ម សំដៅជួយប្រជាពលរដ្ឋឱ្យផលិតមានគុណភាពល្អ មានថ្លៃដើមទាប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយវិស័យកសិកម្មនៅកម្ពុជាឱ្យមានសន្ទុះកើនឡើង ក្នុងនោះសម្រាប់ខេត្តសៀមរាប មាននិស្សិតស្ម័គ្រចិត្តចំនួន១០នាក់ ដែលអ្នកខ្លះកំពុងសិក្សាឆ្នាំទី២ទី៣ឬជិតនឹងបញ្ចប់នៃសាកលវិទ្យាល័យកសិកម្ម ពេលនេះស្ថិតក្នុងដំណាក់កាលសាកល្បង ពួកគាត់នឹងចុះក្នុងម្នាក់មួយឃុំៗ ដើម្បីពង្រឹងសមត្ថភាព ធ្វើការជួយប្រមូលទិន្នន័យទាក់ទងនឹងស្ថានភាពផលិតកម្មគ្រាប់ពូជស្រូវ ស្រូវចំណី ណែនាំប្រជាកសិករឱ្យប្រើពូជសុទ្ធល្អ ពង្រាបដីឲ្យស្មើល្អ គាំទ្របច្ចេកទេស និងជួយរៀបចំផែនការផលិតកម្មដល់សហគមន៍កសិកម្ម និងកសិករដែលជាអ្នកដាំដុះនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។
លោក ឡឹក សុធារ បន្តទៀតថា ការជ្រើសរើសក្រុមនិស្សិតស្ម័គ្រចិត្តនេះក្នុងគោលបំណងដើម្បីជួយគាំទ្របច្ចេកទេសដល់សហគមន៍កសិកម្ម ដែលផលិតគ្រាប់ពូជស្រូវ និងផលិតស្រូវចំណី ជួយរៀបចំផែនការផលិតកម្ម និងសម្រប សម្រួលការធ្វើកិច្ចសន្យាកសិកម្ម រវាងអ្នកផលិតគ្រាប់ពូជស្រូវ ជាមួយសហគមន៍ផលិតស្រូវចំណី និង រវាងអ្នកផលិតស្រូវចំណី ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬអ្នកនាំចេញ។ការសាកល្បងនេះគ្រោងរយៈពេល១ឆ្នាំប៉ុន្តែអាចមានការប្រែប្រួលទៅតាមសមត្ថភាពរបស់ពួកគាត់ម្នាក់ៗ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


