Connect with us

សេដ្ឋកិច្ច

Mercedes Benz ​ចុះ​​កិច្ច​​សន្យា​​ផលិត​​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

បានផុស

នៅ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​ លោក​ Chai Wacharonke ​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុមហ៊ុន​​ផលិត​រថយន្ត​ប្រណិត​អាល្លឺម៉ង់​​​ Mercedes Benz ​​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ដៃ​គូ​​ថៃ​​របស់​ខ្លួន​ ក្នុង​កា​រ​ផលិត​រថយន្ត​អគ្គិសនី​​ក្នុង​ប្រទេស​ថៃ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Chai ​បាន​និយាយ​ថា​ Mercedes Benz បាន​ចុះ​កិច្ច​សន្យា​ជួល​ក្រុមហ៊ុន​ Thonburi Automotive Assembly Plant Co Ltd ​ដែល​ជា​ដៃគូ​រយៈ​ពេល​វែង​របស់​ខ្លួន​នៅ​ថៃ​ ​ដើម្បី​ផលិត​​រថយន្តអគ្គិសនី​​ Mercedes Benz ​ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​ទៅ​មុខ​។

​លោក​​បាន​​ថ្លែង​បន្ត​​​ថា​ ក្នុង​​គោល​​បំណង​​គាំទ្រ​​គោល​​នយោបាយ​​សេដ្ឋកិច្ច​​​​​របស់​​រដ្ឋាភិបាល ​​លោក​នាយក​រដ្ឋ​មន្ត្រី​ សេដ្ឋា​​ ​ថាវីស៊ីន ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊ុន Mercedes Benz ក្នុង​ការ​ប្រើ​ប្រាស់​ប្រទេស​ថៃ​ជា​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ ដោយ​​លើក​ឡើង​ថា​ ​ផែនការ​នេះ​​ត្រូវ​នឹង​ចក្ខុ​វិស័យ​ «​Ignite Thailand»​ របស់​រដ្ឋាភិបាល​ ​​ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​ថៃ​ទៅ​ជា​មជ្ឈ​មណ្ឌលប្រើ​យាន​យន្ត​​ចល័ត​​មួយ​។

គួរ​គូស​បញ្ជាក់​ថា​ ​​ថៃ​ក្លាយ​ជា​ទីផ្សារ​លក់​រថយន្ត​ដ៏​ធំ​មួយ​នៅ​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ​ជាច្រើន​ ធ្វើ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​គ្នា​។ បច្ចុប្បន្ន​ រថយន្ត​អគ្គិសនី​​ចិន​ កំពុង​វាយ​លុក​ទីផ្សារ​របស់ប្រទេស​នេះ​។  

​យ៉ាង​ណា​មិញ​ ខណៈ​​ទីផ្សារ​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​​ផលិត​​ចិន ​និង​ជប៉ុន​ រដ្ឋាភិបាល​ថៃ​ក៏​មាន​បំណង​ទាក់​ទាញ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បន្ថែម​ទៀតផង​ដែរ​​ ជា​ពិសេស​ពី​សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ និង​កូរ៉េ​ខាង​ត្បូង​។​ ការណ៍​នេះ​ គឺ​​ស្រប​នឹង​គោលដៅ​ «​30@30»​ របស់​ប្រទេស​ថៃ​ ដែល​ចង់​ឱ្យ​ផលិតកម្ម​រថយន្ត​អគ្គិសនី​រួម​ចំណែក​ ៣០ ភាគរយ​ នៃ​ផលិត​កម្ម​រថយន្ត​ទាំង​មូល​  ត្រឹម​ឆ្នាំ​ ២០៣០​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម