សេដ្ឋកិច្ច
ADB ប្តេជ្ញាផ្តល់ហិរញ្ញប្បទាន១,២៦៣ពាន់លានដុល្លារដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាក្នុងរយៈ៥ឆ្នាំ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានផ្ទាល់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,២៦៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ហិរញ្ញប្បទាននេះក៏ជាការចូលរួមចំណែកក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារមួយនេះ។

ថ្លែងក្នុងធីសម្ពោធស្ថានតំណាងថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងច្រើន។

លោកថា គិតត្រឹមបំណាច់ ឆ្នាំ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួនជាង ២០០គម្រោង មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៨ប៊ីលានដុល្លារអាមេរិក រួមមាន៖ ឥណទានសម្បទានចំនួន ៤,២ប៊ីលានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១៣៧ ក្នុងនោះគម្រោងចំនួន ៨៨ ត្រូវបានបញ្ចប់ និងគម្រោងចំនួន ៤៩ កំពុងដំណើរការ។
លោកថាសម្រាប់ហិរញ្ញប្បទានឥតសំណងវិញគឺមានទឹកប្រាក់ប្រមាណ ៥៦៨លានដុល្លារអាមេរិក គឺសម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៧០ ក្នុងនោះគម្រោងចំនួន ៤៤បានបញ្ចប់ និងចំនួន ២៦ កំពុងដំណើរការ។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា៖« សម្រាប់យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដែលទើបតែអនុម័តថ្មីកន្លងមកនេះ នឹងជួយជំរុញល្បឿននៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវបង្គោលចរឆ្នាំ ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


