សេដ្ឋកិច្ច
រដ្ឋមន្រ្តីការបរទេសថៃ៖ ថៃមានឆន្ទៈចូលប្លុក BRICS ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន
រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានថ្លែងថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ីអាគ្នេយ៍មួយនេះ មានឆន្ទៈដើម្បីចូលជាសមាជិករបស់អង្គការអន្តររដ្ឋាភិបាល ប្រ៊ីកស៍ (BRICS) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Maris បានលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅខាងក្រៅកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង Nizhny Novgorod នៃប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិន ដែលចេញផ្សាយកាលពីថ្ងៃពុធ។
លោក Maris បានប្រាប់លោក វ៉ាង ថា៖ «ប្រទេសថៃមានឆន្ទៈចូលរួមជាមួយយន្តការ BRICS ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (ហើយ) ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើវេទិកាពហុភាគី»។
គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក Maris ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន កាលពីចុងខែមុន បានអនុម័តលើសេចក្តីព្រាងលិខិតរបស់រដ្ឋាភិបាល ដែលថា ប្រទេសនេះនឹងដាក់ពាក្យសុំធ្វើជាសមាជិករបស់ BRICS ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងជំរុញវត្តមានលើឆាកអន្តរជាតិរបស់ខ្លួន។

ថៃស្ថិតក្នុងចំណោមប្រទេសចំនួន ១៥ ដែលស្ថិតក្រោមការពិចារណាឱ្យចូលជាសមាជិកក្នុងកិច្ចប្រជុំជុំបន្ទាប់ ដោយរួមមានប្រទេសជិតខាងក្នុងតំបន់ផ្សេងៗទៀត ដូចជាវៀតណាម និងឥណ្ឌូណេស៊ី ជាដើម។
BRICS ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៩ គឺជាប្លុកនៃប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ប្លុកនេះបានស្វាគមន៍អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមជាសមាជិកពេញសិទ្ធិកាលពីខែមករា ដើមឆ្នាំនេះ។
យោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកកិច្ចការបរទេស លោក Yury Ushakov ប្លុក BRICS បានវ៉ាដាច់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) លើអំណាចនៃការទិញ ដោយប្លុកនេះគ្រងលើ ៣៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ខណៈ G7 មានត្រឹមតែ ៣០,៣ ភាគរយប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


