Connect with us

សេដ្ឋកិច្ច

ការ​ផលិត​​រថយន្ត​របស់​ប្រទេស​ថៃ ​​ធ្លាក់​ចុះ​ជាង​ ១៦ ភាគរយ​ក្នុង​ខែ​ឧសភា​

បានផុស

នៅ

ក្លឹប​ឧស្សាហកម្ម​យាន​យន្ត​​នៃ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ (FTI) ​បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ផលិត​រថយន្ត​របស់​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ១២៦ ១៦១ គ្រឿង​ ​ឬ​​​ ១៦,១៩ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​​កាសែត​ The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធាន​ក្លឹប​រថយន្ត​របស់​ FTI​​ លោក​ Surapong Paisitpattanapong ​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​​ក្នុង​ខែ​ឧសភា​ ​គឺ​បណ្តាល​មក​ពីការ​ផលិត​​រថយន្ត​ប្រភេទ​​ Pick-up ​​និង​ Sedan តិច​ជាង​មុន​សម្រាប់ទីផ្សារក្នុងស្រុក។

លោក​បាន​បន្ថែម​ថា​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​ឧសភា​ ឆ្នាំ​នេះ ​រថយន្ត​​សរុប​ចំនួន​ ៦៤៤ ៩៥១ គ្រឿង​ ត្រូវ​បាន​ផលិត​ក្នុង​ស្រុក​ ពោល​គឺ​ធ្លាក់​ចុះ​ ១៦,៨៨ ភាគរយ  ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

រថយន្ត​សរុប​ចំនួន​ ៨៨ ៨០៨  ​គ្រឿង​ ត្រូវ​បាន​ផលិត​សម្រាប់​ការ​នាំ​ចេញ​​ក្នុង​ខែ​ឧសភា​ ​ដែ​ល​ស្មើ​នឹង​ ៧០,៣៩ ភាគរយ​នៃ​​ផលិតកម្មរថយន្តសរុប​ក្នុងប្រទេសថៃ​ប្រចាំ​ខែ​ដដែល​។ នេះ​ គឺ​តិច​ជាង​ ១ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  លោក​ Surapong ​បាន​គូស​បញ្ជាក់​ថា​ ​ ​ចន្លោះ​ខែ​មករា​ ដល់​ខែ​ឧសភា​ ឆ្នាំ​នេះ ​រថយន្ត​ចំនួន​ ៤៣៤ ៤១៦ ត្រូវ​បាន​ផលិត​សម្រាប់​ការ​នាំ​ចេញ​ ដោយ​ធ្លាក់​ចុះ​ ២,៥៤ ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​

​ការ​លក់រថយន្ត​​​ក្នុង​ស្រុក​ក៏​បាន​ធ្លាក់​ចុះ​នៅ​ខែ​ឧសភា​ផង​ដែរ​ ដោយ​លោក​ Surapong បាន​សន្មត​ថា​ វា​​បណ្ដាល​មក​ការពិចារណាយ៉ាងតឹងរ៉ឹងលើការ​ផ្ដល់​ប្រាក់កម្ចី​ពី​ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ ​ក៏​ដូច​ជា​បំណុលគ្រួសារខ្ពស់ ​និង​ការធ្លាក់ចុះនៃសេដ្ឋកិច្ច។

មន្រ្តីដដែល​បាន​បន្ត​ថា​ ​ក្លឹបរថយន្តរបស់ FTI ជឿជាក់ថា ការពន្យារពេលក្នុងការបញ្ចេញថវិកាសារពើពន្ធឆ្នាំ ២០២៤​ បានបណ្តាលឱ្យមានការធ្លាក់ចុះនៃការចំណាយរបស់រដ្ឋាភិបាល ដែលបណ្តាលឱ្យ​​និន្នាការ​សន្ទស្សន៍ការអនុវត្តផលិតកម្ម បាន​ធ្លាក់​ចុះ​សម្រាប់រយៈពេល ១០ ខែជាប់ៗគ្នា។

លោក Surapong បាននិយាយថា ស្ថានភាពនេះ បានបង្ខំឱ្យរោងចក្រជាច្រើនកាត់បន្ថយម៉ោងធ្វើការ និងបញ្ឈប់កម្មកររាប់ម៉ឺននាក់ ដែលជំរុញឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃអំណាចទិញរបស់ប្រជាជន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម